មានដឹងអត់! ហេតុអ្វីមនុស្សស្រីចូលចិត្តថតរូបស៊ែលហ្វី (Selfie)?

//s4.kh1.co/c9/c9ef7daa75bf921dd4190e1d23a5e5ef904087ab.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

នៅពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនឥតឈប់ឈរ វាបានបង្ហាញនូវរបកគំហើញថ្មីៗដែលធ្វើឲ្យការរស់នៅរបស់មនុស្សកាន់តែកាត់បន្ថយនូវអ្វីដែលជានិន្នាការចាស់គំរិលសឹងតែគ្រប់វិនាទីសម័យនេះទៅហើយគ្មានអ្នកណាដែលមិនស្គាល់ពាក្យថា «ថតរូបស៊ែលហ្វី» នោះទេ ទាំងបុរសនិងស្រ្តី ជាពិសេសគឺមនុស្សស្រីតែម្តង គឺពួកគាត់ចូលចិត្តថតរូបបែបស៊ែលហ្វីជាងមនុស្សប្រុស តើនេះមកពីមូលហេតុអ្វីទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 OPPO F11 Pro 
 OPPO F11 Pro 

មូលហេតុទី១ គឺជាចេតនាបង្ហាញនូវសម្រស់ពិតរបស់ពួកគេ៖ វាជារឿងធម្មតាទេនៅពេលដែលយើងមានសម្រស់ផ្ទៃមុខ ស្អាត ម៉ត់រលោង ច្រមុះស្រួច ចង្កាព្រែក ថ្ពាល់ខួច ភ្នែកធំៗ គឺយើងពិតជាសប្បាយចិត្ត ក្នុងការបញ្ចេញឲ្យមនុស្សគ្រប់គ្នាបានឃើញ ឬ (Self-Promotion) ជាមិនខានព្រោះ Admin ក៏ធ្លាប់លង់សម្រស់ស្រ្តីដែលថតរូបស៊ែលហ្វីដែរ ហេហេហេ។ ជាពិសេសនៅពេលលេងបណ្តាញសង្គម Instagram រូបភាពស៊ែលហ្វីរបស់លោកអ្នកនាងត្រូវបាន App មួយនេះច្នៃចេញមកបានច្រើនទម្រង់ និងធ្វើឲ្យមនុស្សចូលចិត្តច្រើនលើសពីរូបភាពធម្មតាចំនួន ៣៨% ឯណោះ។     

 OPPO F11 Pro 
 OPPO F11 Pro 

 មូលហេតុទី២ គឹការថតរូបស៊ែលហ្វីជួយកាត់បន្ថយជម្លោះរវាងមនុស្សស្រី និងកញ្ចក់ឆ្លុះរបស់ពួកគេ៖ ស្តាប់មើលទៅរាងធ្ងន់បន្តិច ប៉ុន្តែវាជាការពិតចំពោះមនុស្សស្រី ដែលមិនសូវមានរូបរាងស្អាត ឬមិនមានមុខមាត់ស្អាតខ្លាំង ពួកគេមិនសូវចូលចិត្តឆ្លុះកញ្ចក់រយៈពេលយូរនោះទេ ប៉ុន្តែពួកគេបែរជាចូលចិត្តបើកកាម៉េរ៉ាមុខទូរស័ព្ទដៃ OPPO F11 Pro របស់ពួកគេជំនួសកញ្ចក់ឆ្លុះទៅវិញ និងអាចថតរូបស៊ែលហ្វីតាមទូរស័ព្ទដៃរបស់ពួកគេរយៈពេលយូរប៉ុណ្ណាក៏មិនថ្វីដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្រ្តីភាគច្រើនតែងតែបើកកាមេរ៉ាមុខទូរស័ព្ទដៃ ចុចថតហើយថតទៀត ថតទាល់តែពួកគេអាចទទួលបានរូបថតដែលល្អឥតខ្ចោះមួយ ដែលពួកគេពេញចិត្តទើបពួកគេឈប់ថត និងបង្ហោះក្នុងបណ្តាញសង្គមបាន។ ដូច្នេះនេះហើយជាមូលហេតុដែលក្រុមហ៊ុនទូរស័ព្ទដៃភាគច្រើន បានផ្តោតសំខាន់លើការច្នៃប្រឌិតកាមេរ៉ាស៊ែលហ្វីនេះជាចំនុចសំខាន់មួយក្នុងការប្រកួតប្រជែងគ្នា។    

មូលហេតុទី៣ រូបថតស៊ែលហ្វីអាចធ្វើឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងរៀបចំខ្លួនបានយ៉ាងល្អ៖ កាមេរ៉ាស៊ែលហ្វីមកដល់យុគសម័យនេះកាន់តែទំនើបជាងមុនដូចជា OPPO F11 Pro អាចកំណត់ចំនួននាទីមុនពេលថតរូបស៊ែលហ្វី ឬអាចធ្វើសញ្ញាម្រាមដៃ៥ ដើម្បីចុចថតរូបស៊ែលហ្វីលក្ខណៈជាក្រុម ឬថត​ខ្លួនឯងបានពីចំងាយមិនចាំបាច់ពិបាកឈរកាន់ដោយផ្ទាល់នោះទេ ហើយជាឱកាសមួយដើម្បីឲ្យលោកអ្នកមានឱកាសរៀបចំខ្លួនឯង និងស្របគ្នា ឲ្យបានសមរម្យមុនពេលថតរូប និងមិនចាំបាច់រំខានដល់អ្នកដទៃមកថតឲ្យយើងឡើយ ពិតជាទំនើបរបស់គេមែន។ ដោយផ្អែកលើមូលហេតុដ៏សាមញ្ញទាំងបីនេះហើយ ទើបមនុស្សភាគច្រើននិយមប្រើប្រាស់ទូរស័ព្ទដៃ OPPO សឹងតែគ្រប់ម៉ូឌែលចេញថ្មីម្តងៗ ជាពិសេស OPPO F11 Pro 128GB ទាំងបីពណ៌ ពិតជាទំនើបជាមួយនឹងកាមេរ៉ាមុខបង្កប់ខ្លួនចំកណ្តាល ទំហំ 16MP (វាអាចផុសចេញចូលរាប់សិបលានដងក្នុងរយៈពេលជាង៥ឆ្នាំឯណោះ) និងកាមេរ៉ាក្រោយភ្លោះទំហំ48MP និងមានទំហំថ្ម 4000mAh ថតម៉ាសប្បាយតែម្តងណាគ្នាយើង៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T