ទោះបីជាគ្មានវត្តមានMina ប៉ុន្តែសមាជិក TWICE នៅតែទុកចន្លោះឈរមួយលើឆាក សម្រាប់នាង!

//s4.kh1.co/c1/c12a6558f8a26db5306c28814d48d8ceed1e4ce0.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្តជាអ្នកតាមដានវិស័យKPOP ជាពិសេសអ្នកគាំទ្ររបស់ក្រុមចម្រៀងនារីកូរ៉េល្បីឈ្មោះ TWICE ប្រាកដជាបានដឹងរួចមកហើយថា​ សមាជិកមួយរូបរបស់ TWICE គឺMina ដែលនាងត្រូវបានផ្អាកសកម្មភាពជាមួយក្រុមមួយរយៈ ដើម្បីសម្រាកមើលថែសុខភាពរបស់នាង។ ហេតុដូច្នេះហើយ ការសម្តែងមួយរយៈចុងក្រោយនេះ មិនមានវត្តមានរបស់ Mina នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាបែបនេះក្តី ប៉ុន្តែសមាជិករបស់TWICEទាំងអស់ មិនដែលភ្លេចមិត្តរួមក្រុមនោះដែរ។ ជាក់ស្តែង កាលពីម្សិលមិញនេះក្រុមចម្រៀងនារីTWICE បានទៅចូលរួមនៅក្នុងកម្មវិធីពានរង្វាន់តន្ត្រី Saribada Awards

ក្រោយពីសម្តែងបទចម្រៀងនៅលើឆាកចប់ ពួកគេក៏បានអោនគោរពអ្នកទស្សនា។ តែអ្វីដែលធ្វើអ្នកគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ពួកគេបានទុកចន្លោះឈរមួយសម្រាប់ Mina។ ដោយសមាជិកទាំងអស់ត្រូវកាន់ដៃគ្នា ប៉ុន្តែJihyo បានទុកចន្លោះមួយរវាងនាងនិង Chaeyoung ដើម្បីជំនួសកន្លែងឲ្យ Mina

ក្រោយពីបានឃើញបែបនេះភ្លាម អ្នកគាំទ្រមានអារម្មណ៍រំភើប និងនិយាយពាក្យសរសើរទៅកាន់ពួកគេគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀតនេះមិនមែនជាលើកទីមួយទេ គឺចាប់តាំងពីពេលដែល Minaសម្រាកមក ពួកគេតែងតែទុកកន្លែងឲ្យនាងបែបនេះជានិច្ច ធ្វើដូចជាសមាជិកមកគ្រប់គ្នាទាំង៩នាក់ដូច្នោះដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖

Mina
Mina
TWICE 
TWICE 
TWICE
TWICE
TWICE
TWICE
រូបភាពTWICEចូលរួមកម្មវិធីSaribada Awards
រូបភាពTWICEចូលរួមកម្មវិធីSaribada Awards
រូបភាពពេលអោនគោរពអ្នកគាំទ្រ 
រូបភាពពេលអោនគោរពអ្នកគាំទ្រ 
រូបភាពពេលអោនគោរពអ្នកគាំទ្រ 
រូបភាពពេលអោនគោរពអ្នកគាំទ្រ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T