សម័យកាលប្រែប្រួល! មនុស្សម្នាចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង

//s4.kh1.co/f5/f5641f37fea35b4960688ba56befd1f357b20b26.jpg
សង្គម

 ២៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជាទូទៅនៅពេលមនុស្សម្នាទៅវត្តអារាម យើងតែងសង្កេតឃើញថា ពួកគេរមែងយកផ្កា ផ្លែឈើ ឬក៏អាហារដើម្បីទៅថ្វាយព្រះជាដើម។ ប៉ុន្តែសម័យកាលនេះ សង្គមប្រែប្រួល មនុស្សម្នាចាប់ផ្តើមបែកគំនិតធ្វើរឿងថ្មីៗជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងប្រទេសថៃ ប្រជាពលរដ្ឋចាប់ផ្តើមយកតែគុជទៅវត្តអារាម ដើម្បីថ្វាយព្រះ ហើយការធ្វើបែបនេះពិតជាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង។

យោងតាមទំព័រហ្វេសប៊ុកថៃមួយបានបង្ហោះកាលពីពេលថ្មីៗ ទាក់ទិនទៅនឹងប្រជាជនថៃជាច្រើននាំគ្នាយកតែគុជទៅថ្វាយព្រះទៅវិញ។

គួរឱ្យដឹងផងដែរថា វប្បធម៌របស់ថៃគឺមានភាពប្រហាក់ប្រហែលគ្នាទៅនឹងខ្មែរយើងដែរ ពោលគឺ ជាទូទៅ យើងតែងបន់ស្រន់ព្រះឱ្យជួយថែរក្សា និងធ្វើអ្វីមួយឱ្យយើង ហើយយើងក៏ថ្វាយអ្វីមួយទៅដល់ព្រះវិញ។

ជាទូទៅ យើងធ្លាប់ឃើញគេយកផ្លែឈើ ផ្កា ឬក៏អាហារនានាទៅថ្វាយព្រះ ប៉ុន្តែយើងមិនដែលឃើញគេយកតែគុជទៅថ្វាយព្រះនោះទេ។

ស្របពេលគ្នានេះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាននិយាយថា ឱ្យតែការថ្វាយព្រះចេញពីដួងចិត្តបរិសុទ្ធនោះគឺជាការល្អប្រពៃប៉ុន្តែក៏មានអ្នកខ្លះបានសម្តែងការមិនពេញចិត្តទាក់ទិនទៅនឹងការយកតែគុជទៅថ្វាយព្រះផងដែរ៕

ប្រជាជនថៃចាប់ផ្តើមថ្វាយតែគុជទៅព្រះវិញម្តង 

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T