មិនធម្មតា​ទេ! សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​ឲ្យ​ម្ចាស់​ដែរ​ប្រមូល​យក​ខ្ទេច

//s4.kh1.co/3f/3fc7aa956596b8805d03046fb289ec732ef2326a.jpg
សង្គម

 ២៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម បន្ទប់​ផ្ទះ​ជួល​របស់​បុគ្គលិក​ចាក់​សាំង​ម្នាក់ ត្រូវ​បាន​ក្រុម​ចោរ​ចូល​គាស់​ផ្ទះ​ប្រមូល​យក​ហ្មត់ អស់​ប្រមាណ​ជាង​១​ពាន់​ដុល្លារ សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​អោយ​ដែរ ។ ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​យប់ ចូល​ថ្ងៃ​ទី​២៣ ខែសីហា​នេះ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៤ ផ្ទះ​លេខ​២​អា ផ្លូវលំ​ក្នុងភូមិ សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=380,q=100/3f/3fc7aa956596b8805d03046fb289ec732ef2326a.jpg

អ្វី​ដែល​ធ្វើ​អោយ​ចាប់អារម្មណ៍​ប្រជាពលរដ្ឋ​បាន​អះអាង​ថា តំបន់​នេះ​ជា​សំបុក​ចោរ​ត្រូវ​បាន​ក្រុម​ចោរ​រា​ត្បា​ត​ចូល​គាស់​ផ្ទះ​ជា​បន្តបន្ទាប់ ។ ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​គាស់​ផ្ទះ​នោះ​ឈ្មោះ ងូ​យ រតនៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាង​ម៉ាស៊ីនត្រជាក់ និង​ជា​បុគ្គលិក​ចាក់​សាំង​សូ​គី​ម៉ិច មាន​លំនៅ​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

https://s6.kh1.co/__image/w=650,h=379,q=100/53/53c8888bc891a46537e5e99e3d42d958ecc1722c.jpg

តាម​បុគ្គលិក​ចាក់​សាំង​រូប​នោះ​បានអោយ​ដឹង​ថា ក្រៅពី​ការងារ​ធ្វើ​ជា​ជាង​ម៉ាស៊ីនត្រជាក់ និង​រៀនសូត្រ ខ្លួន​បាន​ឆ្លៀតពេល​ធ្វើការ​ងារ​ចាក់​សាំង​សូ​គី​ម៉ិច​នៅ​ស្ថានីយ​ប្រេង​ពោធិ៍​តុង ដោយ​ចូល​ធ្វើការ​ម៉ោង​៩​យប់​ចេញ​មក​វិញ​នៅ​វេលា​ម៉ោង​១​យប់ ។ នៅ​ពេល​ដែល​ចេញពី​ធ្វើការ​មក​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហ​ត្រូវ​ចោរ​គាស់​រើ​កកាយ​យក​របស់រប​ស់មាន​តម្លៃ​អស់ សូ​ម្បី​តែ​អង្ករ ប្រមាណ​២០​គីឡូក្រាម ត្រូវ​បាន​ចោរ​ប្រមូល​យក​ដែរ។

https://s4.kh1.co/__image/w=650,h=379,q=100/99/995556df16ebbd5965333ecb23356269c1e841a1.jpg

តាម​ជន​រង​គ្រោះ​បានអោយ​ដឹង​ទៀត​ថា សម្ភារ​ដែល​ត្រូវ​ចោរ​គាស់​យក​ទៅ​នោះ រួម​មានកំ​ព្យូ​ទ័​រ​ចំនួន​២​គ្រឿង , ទូរស័ព្ទ​ដៃ​ម៉ាក​សាំង​ស៊ុ​ង​១​គ្រឿង ,​អូ​ម៉ែត្រ​វាស់​ភ្លើង​ចំនួន​២,​ម៉ាស៊ីន​បុក​២​គ្រឿង ,​ម៉ូ​ទ័​រលាង​ម៉ាស៊ីនត្រជាក់​១ និង​ប្រដាប់​សម្រាប់​ធ្វើ​ម៉ាស៊ីនត្រជាក់​មួយ​ឈុត និង​អង្ករ​ប្រមាណ​២០​គីឡូក្រាម ដែល​គិត​ជា ប្រាក់​ប្រមាណ​ជាង​១​ពាន់​ដុល្លារ។

https://s4.kh1.co/__image/w=650,h=379,q=100/0f/0f95d8ca481775511705807724c98591a50fd998.jpg

ទន្ទឹម​ភ្ញាក់ផ្អើល​នោះ​គេ​ឃើញ​បុរស​ម្នាក់​ដែល​គ្រួសារ​របស់​គាត់​ឈ្មោះ រឿង សុផល បាន​ជួល នៅ​ទីនោះ​ដែល​បានអោយ​ដឹង​ថា តំបន់​នោះ​ជា​សំបុក​ចោរ គ្រាន់តែ​ផ្ទះ​គ្រួសារ​គាត់​ត្រូវ​បាន​ចោរ​គាស់​លួច​យក​អស់​៤​ដង​មក​ហើយ ។ បន្ទាប់​ពី​ត្រូវ​ចោរ​គាស់​ផ្ទះ​បុគ្គលិក​ចាក់​សាំង​រូប​នោះ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ផង​ដែរ ។ តាម​ជន​រង​គ្រោះ​ក៏​បាន​បញ្ជាក់​ថា ក្រុម​ចោរ​អាច​នៅ​មិន​ឆ្ងាយ​នោះ​ទេ បាន​តាមដាន​ដឹង​ថា គាត់​ទៅ​ធ្វើការ​ក៏​បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​លួច​តែ​ម្តង៕ 

https://s6.kh1.co/__image/w=650,h=379,q=100/57/577f8d223028f20b40d04e28d9d2a39254abbef0.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c7/c70ee869d72c54134547da63e67c263f796b4b1c.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T