មកស្គាល់មុខ តារាស្រី ដែលមហាជនទទួលស្គាល់ថា ចរិតល្អ គួរឲ្យស្រលាញ់!

//s5.kh1.co/d3/d3775f214fa1bb4ca3c7f56329ec391cce4e0eaa.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ភាពល្បីល្បាញរបស់តារាគ្រប់រូប មិនមែនសុទ្ធតែផ្តោតទៅលើទេពកោលស្យ និងរូបសម្រស់តែមួយមុខនោះទេ ប៉ុន្តែផ្តោតសំខាន់បំផុតទៅលើ អត្តចរិត។ បើទោះបីជាមានទេពកោសល្យ រូបរាងស្រស់ស្អាត ប៉ុន្តែចរិតមិនសូវបានក៏មិនមានអ្នកគាំទ្រដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោតដូចសម្តែងស្រីទាំងនេះ ត្រូវបានមហាជនទទួលស្គាល់ថា និងសរសើរគ្រប់គ្នាថា ពួកគេមានអត្តចរិតល្អ មិនឆ្មើងឆ្មៃ រួសរាយរាក់ទាក់ ចេះគោរពរៀមច្បងក្នុងវិស័យសិល្បៈ ហើយថែមទាំងចេះគោរពអ្នកគាំទ្រទៀតផង។​

ចង់ជ្រាបកាន់តែច្បាស់ថាតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Annethong Prasom

សម្រាប់តារាសម្តែងស្រីជើងចាស់រូបនេះ ប្រិយមិត្តមិនបាច់ឆ្ងល់ទេថា នាងប្រឡូកនៅក្នុងវិស័យសិល្បៈយូរឆ្នាំហើយ ប៉ុន្តែប្រជាប្រិយភាពគ្មានថយចុះទាល់តែសោះ នេះក៏ព្រោះតែនាងចេះរៀបចំបុគ្គលិកលក្ខណៈត្រឹមត្រូវ។ ម្យ៉ាងវិញទៀត Annethong មិនដែលមានព័ត៌មានអាស្រូវឡើយ។

Annethong Prasom
Annethong Prasom

២. Cherry Khemupsorn

Cherry ធ្លាប់ជាប់ឈ្មោះនៅក្នុងវេបសាយល្បីមួយថា ជាតារាស្រីដែលមានអត្តចរិតល្អបំផុត។ លើសពីនេះ តារាស្រីរូបនេះថែមទាំងទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ។ ម្យ៉ាងវិញទៀត Cherry នៅតែស្ថិតនៅក្នុងដួងចិត្តអ្នកគាំទ្រគ្រប់គ្នាជានិច្ច បើទោះបីជាពេលនេះនាងបានដកឃ្លាពីវិស័យសិល្បៈយ៉ាងណាក្តី។

Cherry Khemupsorn
Cherry Khemupsorn

៣. Aff Taksaorn

បើនិយាយពីតារាស្រីដែលមានសុភាបរាបសារ ប្រាកដជាមិនអាចរំលងឈ្មោះ តារាស្រីរូបនេះបានទេ ទាំងការនិយាយស្តី ទាំងការរៀបចំខ្លួន គឺល្អឥតខ្ចោះតែម្តង។

Aff Taksaorn
Aff Taksaorn

៤. Mew Nittha

តារាសម្តែងស្រីមុខស្រទន់រូបនេះ ជាតារាស្រីមួយរូបដែលមិនសូវមានរឿងអាស្រូវនោះទេ ប៉ុន្តែច្រើនតែមានពាក្យសរសើរថា មានចរិតល្អ សុភាពរាបសារតែប៉ុណ្ណោះ។

Mew Nittha
Mew Nittha

៥. Yaya Urassaya

ថ្វីត្បិតតែតារាស្រីរូបនេះ ចូលចិត្តលេងសើចច្រើនក៏ពិតមែនប៉ុន្តែ ប៉ុន្តែនាងស្គាល់ពីកាលៈទេសៈ។ ជាពិសេស Yaya រួសរាយខ្លាំងជាមួយអ្នកគាំទ្រ​ ទើបធ្វើឲ្យអ្នកណាៗក៏ស្រលាញ់នាងដែរ។

Yaya Urassaya
Yaya Urassaya
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T