មិនសរសើរមិនបាន! អ្នកនយោបាយនូវែលសេឡង់ម្នាក់ បំបៅទឹកដោះគោឲ្យទារក ក្នុងកិច្ចប្រជុំសភា (មានវីដេអូ)

//s5.kh1.co/d6/d66d2c1c3fdbb825ef74631723998124a836a7f6.jpg
សង្គម

 ២៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

នូវែលសេឡង់៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ មានកិច្ចប្រជុំសភាមួយនៅក្នុងប្រទេសនូវែលសេឡង់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា អ្នកនយោបាយលោក Trevor Mallard បានជួយបីនិងបំបៅទឹកដោះគោឲ្យទារកទើបតែកើតបាន១ខែ ជំនួសឲ្យសមាជិកសភាម្នាក់ឈ្មោះថា លោក Tatimti Coffey ដែលជាឪពុករបស់ទារកកំពុងធ្វើកិច្ចពិភាក្សាក្នុងកិច្ចប្រជុំសភា។

យោងតាមរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយគណនីផ្ទាល់របស់លោក Trevor Mallard បានសរសេរថា៖

«ជាធម្មតា កៅអីរបស់វាគ្មិន គឺសម្រាប់អង្គុយដោយក្រុមប្រឹក្សាសភាប៉ុណ្ណោះ ប៉ុន្ដែថ្ងៃនេះ ភ្ញៀវលំដាប់វីអាយភីម្នាក់ បានអង្គុយជាមួយខ្ញុំ។»

លោក Trevor Mallard និងទារក
លោក Trevor Mallard និងទារក
លោក Trevor Mallard និងទារក
លោក Trevor Mallard និងទារក

នៅក្នុងវីដេអូមួយដែលបានបង្ហាញលោក Trevor Mallard កំពុងបំបៅទឹកដោះគោឲ្យទារក ខណៈពេលខ្លួនគាត់ផ្ទាល់កំពុងស្ដាប់ការពិភាក្សារបស់សមាជិកសភាផ្សេងៗទៀតផងដែរ។

ក្រោយពីបានបង្ហោះរូបភាព នៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនបានកោតសរសើរពីលោក Trevor Mallard ដែលមានទឹកចិត្តជាឪពុកចេះថែទាំទារក។ ចំណែកមួយចំនួនទៀតបាននិយាយថា ប្រទេសនូវែលសេឡង់អាចជាប្រទេសដ៏តូចមែន ប៉ុន្ដែតែងតែមានអ្វីល្អៗសម្រាប់ឲ្យប្រទេសដ៏ទៃទៀតយកគំរូតាម៕ 

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T