ព្រោះតែខំរកលុយទិញ ទឹកដោះគោឲ្យកូន ធ្វើឲ្យRain កាន់តែស្គម មុខជ្រុង មិនសង្ហាដូចមុនសោះ!

//s4.kh1.co/93/93ce1c6cdbd24e94728698fc0e6b2a4425957b06.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖​ ជឿជាក់ថា មហាជនរាល់គ្នា ប្រាកដជាបានស្គាល់ យ៉ាងច្បាស់ហើយពី លោកRain ដែលជាតារាកូរ៉េប្រុស ដែលមានភាពល្បីល្បាញតាមរយៈ បទចម្រៀងជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បើទោះជា មួយរយៈចុងក្រោយនេះ Rain មិនមានចេញបទចម្រៀង ថ្មីៗក៏ដោយ តែរូបលោក នូវតែធ្វើឲ្យហ្វេនៗរាល់គ្នា ចាប់អារម្មណ៍ទៅលើ ជីវិតឯកជន ជាមួយភរិយាជាទីស្រលាញ់ Kim Tae Hee ដែលត្រូវបានគេចាត់ទុកជា គូស្វាមីភរិយាគំរូទៀតផង។

ប៉ុន្តែ អ្វីដែលពិសេស ស្របពេលដែលភរិយា ជិតដល់ពេលសម្រាលកូនទី២ គេឃើញថា Rain ហាក់បីដូចជា ខំប្រឹងរកលុយ យ៉ាងសស្រាក់សស្រាំតែម្ដង មិនគិតពីសុខភាពខ្លួនឯង បណ្ដោយខ្លួនឲ្យ ចុះស្គម មានមុខជ្រុងជាងមុន និងទឹកមុខមិនសូវស្រស់ប៉ុន្មាននោះទេ ប្រហែលជាមកពីខំធ្វើការកលុយទុក ទិញទឹកដោះគោឲ្យកូន ដែលត្រូវកើតខែកញ្ញា ឆាប់ៗនេះ។

យ៉ាងណាមិញ គ្រាន់តែឃើញ រូបរាងដ៏ប្រែប្រួលរបស់ Rain នាពេលថ្មីៗនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើនបញ្ចេញមតិ ព្រួយបារម្ភគ្រប់គ្នា ថែមទាំងបានសរសើរពី រូបគេដែលដើរតួជា ប្ដីនិងលោកប៉ាគំរូ ហ៊ានលះបង់ ដើម្បីគ្រួសារបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Rain និងភរិយា
Rain និងភរិយា
Rain ពីមុន
Rain ពីមុន
រូបភាពដែលគេប្រទះឃើញRain ស្គមជាងមុខ
រូបភាពដែលគេប្រទះឃើញRain ស្គមជាងមុខ
រូបភាពដែលគេប្រទះឃើញRain ស្គមជាងមុខ
រូបភាពដែលគេប្រទះឃើញRain ស្គមជាងមុខ
រូបភាពដែលគេប្រទះឃើញRain ស្គមជាងមុខ
រូបភាពដែលគេប្រទះឃើញRain ស្គមជាងមុខ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T