បង្កើនចំណេះដឹងពីបរិស្ថានទៅកាន់កូនជាទីស្រលាញ់របស់អ្នក ជាមួយនឹងការចូលរួមប្រកួត “Recycle competition” នៅក្នុងពិព័រណ៍កុមារលើកទី៧!

//s4.kh1.co/6e/6e7716dd0e93835b4bb6b357d4c589bb491c2c90.jpg
សង្គម

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងរដូវកាលសម្រាប់ឆ្នាំថ្មីនេះ ដើម្បីផ្ដល់កម្មវិធីសប្បាយៗ ការយល់ដឹងថ្មីៗ ជាពិសេសការបង្កើតភាពច្នៃប្រឌិតនិងភាពក្លាហានរបស់កុមារតូចៗតាមរយៈការប្រកួតប្រជែងសមត្ថភាព និងចំណេះដឹងអំពីបរិស្ថាន ពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំលើកទី៧ បានបង្កើតឱ្យមានការប្រកួតកែច្នៃរបស់ប្រើប្រាស់ដែលមានឈ្មោះថា “Recycle competition” នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនសម្រាប់ក្រុមគ្រួសារដែលមានកុមារតូចៗ ចូលរួមកែច្នៃរបស់ដែលមិនប្រើប្រាស់ (ឬសម្រាម) ទៅជារបស់ថ្មីដែលបានប្រយោជន៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រប់ក្រុមគ្រួសារដែលមានកូនតូចៗ អាចចូលរួមលេងកម្សាន្ដការប្រកួតនេះជាមួយនឹងឱកាសក្លាយជាម្ចាស់ជ័យលាភីដើម្បីឈ្នះប័ណ្ណរង្វាន់ (Voucher) សរុបជាទឹកប្រាក់ ៥០ ដុល្លារ ចំនួន ៥ រង្វាន់។

ពិព័រណ៍កុមារលើកទី៧
ពិព័រណ៍កុមារលើកទី៧

តោះ! ចង់ដឹងទេថា ធ្វើយ៉ាងម៉េចទើបអាចចូលរួមការប្រកួតនេះបាន? មកមើលលក្ខខណ្ឌងាយៗសម្រាប់ការចូលរួមប្រកួតខាងក្រោមនេះ៖

1. កែច្នៃរបស់ដែលមិនប្រើប្រាស់ ឬសម្រាម ទៅជារបស់ថ្មីជាមួយកូនរបស់អ្នកដែលមានអាយុក្រោម ១៣ ឆ្នាំ
2. ការកែច្នៃរបស់ថ្មីនេះ ត្រូវតែជារបស់ដែលមានប្រយោជន៍អាចប្រើប្រាស់បាន និងមានសោភ័ណ្ឌភាព
3. ថតរូបកូនរបស់អ្នក ជាមួយនឹងរបស់ដែលបានកែច្នៃថ្មីនោះ
4. ផ្ញើរូបមកកាន់ប្រអប់សារផេក “Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ” ដោយភ្ជាប់ជាមួយឈ្មោះឪពុកម្ដាយ លេខទូរស័ព្ទ រួមជាមួយឈ្មោះនឹងអាយុកូន
5. ចែករំលែករូបរបស់អ្នកបន្តពីផេក និងស្វែករកការ Like ពីមិត្តរបស់អ្នក។

ពិព័រណ៍កុមារលើកទី៧
ពិព័រណ៍កុមារលើកទី៧

កម្មវិធីប្រកួតនេះបានបើកទទួលការផ្ញើរូបចាប់ពីថ្ងៃទី១៥ សីហា រហូតដល់ថ្ងៃទី០៥ កញ្ញា ២០១៩។ ក្រុមការងារនឹងជ្រើសរើសអ្នកឈ្នះតាមរយៈចំនួន Like (30%) និងការជ្រើសរើសដោយអ្នករៀបចំកម្មវិធី (70%) តាមរយៈគំនិតច្នៃប្រឌិតនៃការកែច្នៃ អត្ថន័យ ភាពទាក់ទាញ គុណភាពនិងសោភ័ណ្ឌភាពរូប។

គួរបញ្ជាក់ផងដែរថា វេទិកាប្រមូលផ្តុំកុមារ និងក្រុមគ្រួសារប្រមាណជាង​ ៣០០០០ នាក់ នឹងមកដល់ជាថ្មីនាខែតុលាខាងមុខនេះនៅសាលពិពរ័ណ៍កោះពេជ្រ នឹងត្រឡប់មកវិញជាមួយនឹងប្រធានបទពិសេសប្រចាំឆ្នាំ “GREEN Generation” ដែលនឹងចែករំលែកនូវភាពសប្បាយរីករាយ និងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជារបស់ថ្មី អត្ថប្រយោជន៍នៃថង់ក្រណាត់ និងការគ្រប់គ្រងសម្រាម។ ប្រធានបទឆ្នាំនេះមានគោលបំណងផ្សព្វផ្សាយចំណេះដឹងពីបរិស្ថានដល់កុមារតូចៗ និងបង្កើតទម្លាប់ល្អក្នុងការបន្ថយ និងគ្រប់គ្រងសម្រាម។

ពិព័រណ៍កុមារកាលពីឆ្នាំមុន
ពិព័រណ៍កុមារកាលពីឆ្នាំមុន
ពិព័រណ៍កុមារកាលពីឆ្នាំមុន
ពិព័រណ៍កុមារកាលពីឆ្នាំមុន

ពិព័រណ៍កុមារ និងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកដល់ ៨ យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និងម្ស៉ៅទឹកដោះគោ Nurtigold រួមសហការឧបត្ថម្ភដោយ Eco International School, Drypers, Elibell, Wakodo, Nutrilatt, Abbott, Biolane, Annam Outlet, Canadia Bank ដៃគូធ្វើដំណើរដោយ Grab៕

ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈទូរស័ព្ទលេខ 012 230 140 ឬ 010 911 776  និងទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារAnussa Events

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T