នេះជាតារាងឈ្មោះតារាK-pop ដែលមានអ្នកចុចស្វែងរក ច្រើនបំផុតនៅលើGoogle

//s6.kh1.co/5e/5e0b3c4efd9ddaf5d4ccbfca6d50c2cf01e21179.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង៖ កាល​ពី​ថ្ងៃទី២១​ ខែ​សីហា​ កន្លង​ទៅ​នេះ​ខាង​ក្រុម​ហ៊ុន​Google បាន​បញ្ចេញ​តារាង​នៃ​តារា​K-pop កំពូល​ទាំង​៥០​ដែល​មាន​ចំនួន​ អ្នក​ចុច​ចូល​ស្វែង​រក​ច្រើន​បំផុត ​គិត​មក​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម​ទិន្នន័យ ​នៃ​តារាង​ដែល​បាន​បង្ហាញ បញ្ជាក់​ថា​សមាជិក​កូន​ពៅ​នៃ ​ក្រុម​BTS គឺJungkook គឺ​ជា​អ្នក​ដែល​នាំ​មុខ​គេ​ក្នុង ​តារាង​ជា​មួយ​នឹង​សន្ទស្សន៍​​នៃ​ការ​ស្វែង​រក​ រហូតដល់​៤៥០.០០ ដែល​តាម​ពី​ក្រោយដោយ សមាជិក​ដទៃ​ទៀត​ដូចជា​V និង​Jimin ជាដើម​។ ជាក់​ស្តែង​គេ​សង្កេត​ឃើញ​ថា ​សមាជិក​ទាំង​អស់​នៃ​BTS គឺ​បាន​ឈរ​នៅ​កំពូល ​នៃ​តារាង​ទាំង​៧នាក់។ ស្រប​ពេល​ដែល​Kai សមាជិក​ក្រុម​EXO គឺ​ជា​សមាជិកក្នុង​ក្រុម ដែលមាន​អ្នកចុច​ស្វែង​រក​ច្រើន​បំផុត​ ដែល​ឈ​នៅ​ចំណាត់​ថ្នាក់ ​លេខ​១០​ផងដែរ។

ជាក់​ស្តែង ​តារាង​ចំណាត់​ថ្នាក់​នេះ​គឺ​ផ្អែក​ទៅ​លើ ​ប្រធាន​បទទាំង​​អស់ប្រមូល​ផ្តុំ​ចូលគ្នា។ ឧទាហរណ៍ ទាំង​នេះ​គឺ​ជា​ទិន្នន័យ​ដែល​Google បាន​ប្រមូល​ពី​ប្រធាន​បទ ​នៃ​ការ​ចុច​ស្វែង​រកJungkook សមាជិក​ក្រុម​BTS ពាក្យ​ទាំង​នោះ​មាន​ដូច​ជាgolden maknae ពាក្យ Kookie ពាក្យ bts jungkook ពាក្យ jk bts ជាដើម។

លើស​ពី​នេះ​ទៀត ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​Jungkook ក៏​បាន​ជាប់ក្នុង​ចំណាត់ ​ថ្នាក់លេខ​រៀង​ទី២១​​​ក្នុង​​ចំណោម ​តារា​ចម្រៀងល្បី​របស់​អាមេរិក ​ដែលមាន​ប្រជា​ប្រិយ​ភាព​បំផុត​ទាំង​៣០​ដែល​មាន​ដូច​ជា​Justin Bieber, Ariana Grande រួម​ទាំង​Taylor Swift នៅ​ក្នុង​នោះ​ផងដែរ៕

តារាង​តារា​k-pop បុរស​ដែល​មាន​អ្នក​ចុច​ស្វែង​រក​ច្រើន​បំផុត
តារាង​តារា​k-pop បុរស​ដែល​មាន​អ្នក​ចុច​ស្វែង​រក​ច្រើន​បំផុត
ទន្និន័យ​ដែល​google ប្រមូល​ពី​ការ​ចុច​ស្វែង​រក
ទន្និន័យ​ដែល​google ប្រមូល​ពី​ការ​ចុច​ស្វែង​រក
តារាង​តារាអាមេរិក​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត
តារាង​តារាអាមេរិក​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត
Jungkook
Jungkook
Jungkook
Jungkook
សមាជិក​ក្រុម​BTS
សមាជិក​ក្រុម​BTS
Kai សមាជិកក្រុម​EXO
Kai សមាជិកក្រុម​EXO
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T