ចាប់ពីសប្តាហ៍ក្រោយទៅ ការធ្វើផ្លាកលេខរថយន្តគ្រួសារ និងរថយន្តធុនស្រាលថយស៊េរី នឹងត្រូវបញ្ចុះតម្លៃពី៥០%-១០០% ខណៈការផ្លោះស៊េរីថ្លៃជាងធម្មតា

//s4.kh1.co/6e/6e23e0a3ec6b386fd21a4d5441fd0c91eff2eb1a.jpg
សង្គម

 ២៣-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចទិញ ឬជ្រើសរើសយកលេខមួយចំនួន ដែលមានការថយចាប់ពី១ស៊េរី ដល់៥ស៊េរី និងទទួលបានការបញ្ចុះតម្លៃចាប់ពី៥០ភាគរយ រហូតដល់១០០ភាគរយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា ការទិញលេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ថយចាប់ពី១ស៊េរី បញ្ចុះថ្លៃ៥០%, ថយចាប់ពី២ស៊េរី បញ្ចុះថ្លៃ ៧៥%, ថយចាប់ពី៣ស៊េរីបញ្ចុះថ្លៃ ៩០%, ថយចាប់ពី៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥%, ថយចាប់ពី៥ស៊េរីទៅ បញ្ចុះថ្លៃ១០០% (មិនគិតថ្លៃ)។

លោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការលក់លេខរថយន្តបញ្ចុះតម្លៃ ចំពោះការថយស៊េរីនេះ ដើម្បីជាការលើកទឹកចិត្ត ឲ្យអ្នកប្រើប្រាស់យានយន្ត ងាកមកប្រើលេខស៊េរីចាស់ៗ ដោយសារតែអ្នកប្រើប្រាស់យានយន្តភាគច្រើនចេះតែចង់ផ្លោះទៅស៊េរីថ្មីៗ ហើយលេខចាស់នៅសល់ច្រើន ដូច្នេះទើបជាការលើកទឹកចិត្ត ឲ្យអ្នកប្រើប្រាស់លេខស៊េរីចាស់ៗ ដើម្បីបានចំណូលកាន់តែច្រើនចូលរដ្ឋ។

លោកបន្តថា ចំពោះការផ្លោះស៊េរីវិញ ក្រសួងក៏មិនឃាត់ឃាំងនោះឡើយ ប៉ុន្តែការផ្លោះស៊េរីនេះ មានតម្លៃថ្លៃជាងធម្មតា ដែលវិធានការនេះ ដើម្បីកុំឲ្យអ្នកប្រើប្រាស់ចូលចិត្តផ្លោះស៊េរីច្រើនពេក។

ជាមួយគ្នានេះ នៅថ្ងៃទី២២ ខែសីហានេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ បានចេញសេចក្ដីជូនដំណឹង អំពីការប្រែប្រួល នៃតម្លៃលក់ស្លាកលេខរថយន្ដលក្ខណៈគ្រួសារ និងរថយន្ដធុនស្រាល ដែលកំពុងដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ចំពោះការប្រែប្រួលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដោយបានកំណត់តម្លៃថ្មី ដូចជាតម្លៃមូលដ្ឋានក្នុងស៊េរីកំពុងចុះ តម្លៃមូលដ្ឋានក្នុងផ្លោះស៊េរី និងបានបញ្ចុះតម្លៃស៊េរីមួយចំនួន តាមតំបន់នីមួយៗ៕

https://s6.kh1.co/__image/w=650,h=928,q=100/8b/8b28bcc2230daf04c37f3afdfbcba00053316305.jpg
https://s4.kh1.co/__image/w=650,h=925,q=100/61/61728be4f2f1bf5e6d9bbb07adc998d9e50d01cf.jpg
https://s4.kh1.co/__image/w=650,h=925,q=100/0a/0ab9abeea19f503ef15a4fabc982b3ebdea71dd3.jpg
https://s4.kh1.co/__image/w=650,h=924,q=100/08/082e080047c1b2402be4ba2ced1c88daad047281.jpg
https://s6.kh1.co/__image/w=650,h=924,q=100/ea/eac9c9e64ab938a0e0376d3fb3b4c6d018b9fd11.jpg
https://s4.kh1.co/__image/w=650,h=922,q=100/35/3530fffbf21682ad45b2561392db539c3e950912.jpg
https://s6.kh1.co/__image/w=650,h=923,q=100/b6/b63797c22bcb02a0696dcf9083bbfc46a10fd341.jpg
https://s5.kh1.co/__image/w=650,h=920,q=100/de/ded642c808bf3999924e7e583a78a8a62dd14594.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T