បុរសម្នាក់បើករថយន្តឡើងស្ពានលឿន ជ្រុលបុករះរបាំងថ្មចែកទ្រូងផ្លូវរលំ៣ផ្ទាំង អ្នកបើកបររថយន្តរងរបួស

//s5.kh1.co/11/11fbeb536535fd124cca33669be8f9621e0b0cf8.jpg
សង្គម

 ២៣-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តឡើងស្ពានលឿន ជ្រុលបុករះរបាំងថ្មទ្រូងផ្លូវ រលំ៣ផ្ទាំង បណ្ដាលអ្នកបើកបររថយន្តរងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចលើស្ពានអាកាសតិចណូ។

ប្រភពព័ត៌មានពីគូដណ្ដឹងរបស់បុរសរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានប្រាប់គូដណ្ដឹងរបស់ខ្លួនថា គាត់មានអាការឈឺក្បាលរាងវិលមុខ ស្របពេលដែលបុរសខាងលើកំពុងតែបើករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ ទឹក ប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AL-7284 លុះមកដល់ចំណុចកើតហេតុបានបើករថយន្តឡើងស្ពានអាកាសតិចណូ ក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុករះរបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យរលំរបាំងថ្មអស់ចំនួន៣ផ្ទាំង រងការខូចខាតយ៉ាងដំណំ។

ចំណែកឯរថយន្ដវិញខ្ទាតជាង១០ម៉ែត្រ រងការខូចខាតដាច់កង់ខាងឆ្វេងទៅមុខលែងរួច ភ្លាមៗនោះអ្នកបើករថយន្ដខាងលើត្រូវបាន រថយន្ដសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

https://s5.kh1.co/__image/w=650,h=488,q=100/a2/a2e194824d2b80fbf14d43aba40623e4c2794d5b.jpg
https://s4.kh1.co/__image/w=650,h=488,q=100/96/965c58c814178479e68dc1b906ca7683cc8ec743.jpg
https://s4.kh1.co/__image/w=650,h=488,q=100/98/98b0ba991c1e438a7795ca9fa68abdb2ba00296a.jpg
https://s4.kh1.co/__image/w=650,h=488,q=100/0c/0c68a388192a47687eb208b442fd4d1bc1103590.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T