ឆ្លាតណាស់! ពេលគេឃើញទាន់ ធ្វើ​​ដូច​មិន​ដឹងរឿងអ្វីទាំងអស់

//s5.kh1.co/d5/d5c509d001ba150ea8d40f646554d96c1ae6de4d.jpg
សង្គម

 ២៣-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឡើង​លួច​កាត់​ខ្សែកាប្លិ៍​ដែល​នៅ​លើ​បង្គោល​ភ្លើង​តាម​ដងផ្លូវ ដែលហេតុការណ៍នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលកើត​​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ច្រកចូល​ខាង​មុខ​ភោជនីយដ្ឋាន BBQ​ កូរ៉េ​ហ្គូ​ង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩២ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនសង្ស័យ​​ម្នាក់​ខាងលើ​ឈ្មោះ ផុ​ច ចាន់​ធិក ភេទប្រុស អាយុ​៣៦​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ដេក​លង់លក់​នៅ​ខាង​ក្នុង​​ផ្ទះ ក៏​ស្រាប់តែ​ឮ​សំឡេង​ក្តុង​ក្តាំង​នៅ​លើ​ដំបូល​​ផ្ទះ​ស័ង្កសី​របស់​គាត់​ ហើយ​មួយ​ស្ទុះ​ក្រោយមក​ពេល​ដែល​គាត់​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​ខ្សែកាប្លិ៍​មួយ​ខ្សែ​បាន​ដាច់​ធ្លាក់​ចុះ​មក​លើ​ដី​ ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​​ទម្លាក់​កន្ត្រៃ​ចុះ រួច​ក៏​ដើរ​ចេញពី​កន្លែង​កើតហេតុ ធ្វើ​ដូច​ជា​មិនដឹង​រឿង​អ្វី​ទាំងអស់​។ ភ្លាម​ៗ​នោះ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន និង​រាយការណ៍​ជូន​សមត្ថកិច្ច​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​លួច​ឡើង​កាត់​ខ្សែកា​ប្លិ៍​​ដែល​នៅ​លើ​បង្គោល​ភ្លើង​តាម​ដងផ្លូវប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយទៀត​៕

https://s5.kh1.co/__image/w=600,h=350,q=100/4d/4d98e7dec291bd75c6ad3a252a42011d050bf14a.jpg
https://s6.kh1.co/__image/w=600,h=350,q=100/5e/5ecc0ec9c0011681b17829ee8be83dc45166d25c.jpg
https://s6.kh1.co/__image/w=600,h=350,q=100/bc/bccde3a5c7170570825487ccc26bd0274d393ebe.jpg
https://s5.kh1.co/__image/w=600,h=350,q=100/4f/4ff05db3cbe88c21e54a4de0c2cd7614a89f1dcb.jpg
https://s5.kh1.co/__image/w=600,h=350,q=100/18/184b753f6a6f47dad76b38266c3947cf8442182e.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T