Salah ដាក់ប៉ុន្មានម៉ាត់នេះមានន័យណាស់!! ក្រោយ Neville ថា Salah នឹងចាកចេញពី Liverpool សាម៉ីខ្លួនចេញមុខឆ្លើយតប

//s4.kh1.co/c8/c8652cd6c60a176dab62d7b4c04957a22c328878.png
កីទ្បា

 ២២-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Mohamed Salah បានឆ្លើយតបថាគេសប្បាយចិត្តនៅជាមួយ Liverpool ក្រោយវីរបុរសរបស់ Manchester United លោក Gary Neville និយាយថាគេនឹងចាកចេញពី Liverpool។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្របខណ្ឌ Premier League ក្រោយផ្លាស់ពី Roma ក្នុងតម្លៃ ៣៧លានផោន។ ជាមួយគ្នានេះ Salah ត្រូវបានក្លិបយក្សនៅអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ចង់បាន ហើយ Neville ក៏បានបង្ហាញនូវការគិតរបស់ខ្លួនថាកីឡាករវ័យ ២៧ឆ្នាំនេះនឹងចាកចេញពី Liverpool នៅ ១២ខែទៀត។

  លោក Gary Neville
  លោក Gary Neville

“Salah នឹងចាកចេញនៅ ១២ខែទៀត ខ្ញុំបានដឹងរួចទៅហើយ។ ខ្ញុំបានដឹង បានឃើញ និងមានអារម្មណ៍យ៉ាងដូច្នេះ។” ការលើកឡើងរបស់ Neville។

យ៉ាងណាមិញ Salah បានឆ្លើយតបវិញថាគេសប្បាយចិត្តជាមួយនឹងហង្សក្រហម Liverpool ដោយបាននិយាយប្រាប់សារព័ត៌មាន CNN ដូច្នេះថា៖

ខ្ញុំសប្បាយចិត្តជាមួយ Liverpool។ ខ្ញុំសប្បាយចិត្តនឹងទីក្រុងមួយនេះ ខ្ញុំស្រឡាញ់អ្នកគាំទ្រ ហើយពួកគេក៏ស្រឡាញ់ខ្ញុំ។ ខ្ញុំរីករាយជាមួយនឹងក្លិប។

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ប្រភពMetro

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T