Man UTD និង Spurs ខកចិត្ត ក្រោយបរាជ័យក្នុងការនាំយកយុវជនឆ្នើមអេស្ប៉ាញម្នាក់

//s6.kh1.co/51/5151d07b550a5065a0abe2354fec943e1bef2a74.jpg
កីទ្បា

 ២២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់ ២ នៅក្របខណ្ឌ Premier League គឺ Manchester United និង Tottenham Hotspur សុទ្ធតែបរាជ័យក្នុងការនាំយកខ្សែបម្រើអេស្ប៉ាញ U21 Dani Olmo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dani Olmo
កីឡាករ Dani Olmo

ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អ និងជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម ២១ឆ្នាំឈ្នះពាន Euro U21 យុវជនរបស់ Dinamo Zagreb កំពុងតែទាក់ចិត្តបណ្ដាក្លិបនៅ Premier League ចង់បានរូបគេ។

ជាក់ស្ដែង Man UTD និង Spurs សុទ្ធសឹងតែមានបំណងចង់បានខ្សែបម្រើវ័យ ២១ឆ្នាំនេះប៉ុន្តែសុទ្ធតែមិនទទួលបានជាផ្លែផ្កាមុនពេលដែលទីផ្សារទិញកីឡាករចូលនៅអង់គ្លេសត្រូវបិទ។

កីឡាករ Dani Olmo
កីឡាករ Dani Olmo

យ៉ាងណាមិញក្លិបនៅអេស្ប៉ាញ At.Madrid គឺជាក្លិបមួយដែលមានភាគរយខ្ពស់អាចយកបាន Olmo ដោយក្លិបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះបានជួបពិភាក្សារួចរាល់ជាមួយនឹងកីឡាករផ្ទាល់ នេះបើតាមប្រភពពីប្រទេសអេស្ប៉ាញ។ At. Madird នៅតែជួបចរចាជាមួយ Dinamo Zagreb ប៉ុណ្ណោះដើម្បីនាំយក Olmo មកបាន ខណៈដែលតម្លៃរបស់យុវជនរូបនេះត្រូវបានគេដឹងថាក្លិបរបស់ក្រូអាត Dinamo Zagreb នឹងមិនលក់ក្នុងតម្លៃទាបនោះទេ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T