នៅចាំអត់? ងួន ស្រីសរ Bestfriend សុភ័ក្រ កុសុម៉ា បាត់មុខពីសិល្ប:យូរ ប្លែកសឹងមើលមិនស្គាល់

//s6.kh1.co/56/56cc51229360d732cabfeba26d53223bf2958d7e.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖អាចនិយាយបានថា មានប្រិយមិត្តមិនតិចនោះទេ ស្គាល់ពីតារាចម្រៀងស្រីរួមក្រុមជាមួយកញ្ញា សុភ័ក្រ កុសុម៉ា នោះគឺអ្នកនាង ងួន ស្រីសរ ទទួលបានការគាំទ្រខ្លាំងជាមួយនឹងសម្លេង និងរូបរាងដ៏ស្រស់ស្អាតរបស់នាង។
 ជាមួយគ្នានោះផងដែរ អតីតតារាចម្រៀងស្រី សាច់សដូចសំឡីរូបនេះ ត្រូវបានទស្សនិកជន ស្គាល់នាងយ៉ាងច្បាស់តាមរយៈបទចម្រៀង«ពស់ខាំដៃ» នឹងបទជាច្រើនទៀតបកស្រាយរួមជាមួយនឹងកញ្ញា សុភ័ក្រ កុសុម៉ា ល្បីខ្លាំងក្នុងអឡុងពេលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញក្រោយពីអតីតតារាចម្រៀងអ្នកនាង ងួន ស្រីសរ  បាត់មុខពីវិថីសិល្បៈអស់ពេលជាយូរនោះធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការនឹករលឹកទៅកាន់ខ្លួន ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងមិត្តភ័ក្ករួមអាជីពអ្នកនាង ងួន ស្រីសរ ។

ដោយក្នុងនោះផងដែរ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានសរសេថា៖

«ចាំគាត់អត់????  មួយសរ មួយខ្មៅ»

ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងមែនទែនពេលបានឃើញបែបនេះ ជាមួយនឹងរូបរាងរបស់អ្នកទាំងពីរ។

គួរឲ្យដឹងផងដែរថា ក្នុងពេលបច្ចុប្បន្ននេះអ្នកនាង ងួន ស្រីសរ មានភាពមមាញឹកជាមួយនឹងការរកស៊ីរបស់ខ្លួន និងបានរៀបអាពាហ៍ពិពាហ៍រួចផងដែរ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

សុភ័ក្រ កុសុម៉ា និង ស្រីសរ
សុភ័ក្រ កុសុម៉ា និង ស្រីសរ
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
សុភ័ក្រ កុសុម៉ា និង ស្រីសរ 
ងួន ស្រីសរ
ងួន ស្រីសរ
សុភ័ក្រ កុសុម៉ា និង ស្រីសរ
សុភ័ក្រ កុសុម៉ា និង ស្រីសរ
សំណេររបស់ កុសុម៉ា 
សំណេររបស់ កុសុម៉ា 
សុភ័ក្រ កុសុម៉ាងួន ស្រីស
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T