វិធី ៥ យ៉ាង ឆ្ពោះទៅរក​ការ​មាន​សុខភាព​ល្អ​ ខណៈ​មានគភ៌!

//s5.kh1.co/ad/ad2b4a0d1027c5587af00ca2a1bcee005b71b4b0.jpg
នារី

 ២២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

រឿង​ការ​មាន​សុខភាព​ដែល​ល្អ​នោះ ពិតជា​រឿង​មួយ​ដែល​ចាំបាច់​ណាស់​របស់​មនុស្ស​ស្រី​មានគភ៌ ព្រោះ​នោះ​វា​មានន័យថា​ នៅពេល​អ្នកមាន​សុខភាព​ល្អ​បរិបូ​ណ៍​ឥតខ្ចោះ​ហើយ​នោះ ជីវិត​តូច​មួយ​នៅក្នុង​ពោះ ក៏​នឹងមាន​វិវឌ្ឍនាការ​ចម្រើន​ធំធាត់​តាម​អាយុ​ដែល​ល្អ​ទៅតាម​នោះដែរ ដូច្នេះ​យើង​នឹង​មើលឃើញថា គ្រូពេទ្យ​នឹង​ណែនាំ​អនាគត​អ្នក​ម្តាយ​ដែល​កំពុង​មានគភ៌​ទាំងឡាយ​ឱ្យ​ឧស្សាហ៍​មើលថែទាំ​ខ្លួនឯង ទាំង​ក្នុង​រឿង​សុខភាព រួម​ទៅដល់​ជីវិត​ចិត្តគំនិត​ទៀតផង យើង​នាំគ្នា​មក​មើលថា តើ​វិធី​ឆ្ពោះទៅរក​ការ​មាន​សុខភាព​ដែល​ល្អ​នោះ អាច​ធ្វើបាន​យ៉ាងណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ – អ្នក​ម្តាយ​គួរ​ទទួលទាន​បន្លែ ផ្លែឈើ អាហារ​ស៊ី​រៀល បាយ​អង្ករ​អូត គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែលមាន​កាក​សរ​សៃ​ច្រើន ដើម្បី​ចៀសវាង​ពី​អាការៈទល់លាមក ព្រោះ​អ័រម៉ូន​ដែល​ប្រែប្រួល​នឹង​ហុច​ផលប៉ះពាល់​ដល់​ពោះវៀនធំ​របស់​អ្នក​ម្តាយ ដែល​អាហារ​កាក​សរសៃ​អាចជួយ​បាន​ច្រើន​ចំពោះ​រឿងនេះ។

២ – អ្នក​ម្តាយ​ត្រូវតែ​បានទទួល​សារធាតុ​ដែក​ពី​សាច់សត្វ យ៉ាងហោចណាស់ ១ សប្តាហ៍ ៣ ដង ដែល​មិនចាំបាច់​ត្រូវ​ទទួលទាន​ច្រើនពេក​ទេ តែ​គ្រប់គ្រាន់​ចំពោះ​តម្រូវការ​របស់​រាងកាយ ហើយ​សារ​ធាតុដែក​ដែលមាន​នៅក្នុង​បន្លែ​នោះ ជា​ប្រភេទ​ដែល​មិនមែន​ហ៊ី​ម៉ូ​ក្លូ​ប៊ី​ន​នោះទេ ធ្វើឱ្យ​រាងកាយ​ពិបាក​បឺត​ជ្រាប។

៣ – ដើម្បី​ជួយ​បង្កើន​ខួរក្បាល​ដល់​កូនតូច អ្នក​ម្តាយ​ត្រូវ​ទទួលទាន​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្កា៣ តែ​ចូរ​ចៀសវាង​សត្វ​ទឹក​ដែលមាន​សំបក​ប្រភេទ​ ងាវ​ គ្រំ ​ខ្យង ​ខ្ចៅ ព្រោះ​នឹង​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​ទាំង​អ្នក​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​អាច​ឆ្លង​មេរោគ​បាក់តេរីលី​ស្ទេ​រៀ​បាន។

៤ – បើ​អ្នក​ម្តាយ​ពិបាក​វេទនា​ជាមួយ​អាការៈក្អួតចង្អោរ ចូរ​ទទួលទាន​ខ្ញី ព្រោះ​មើម​ខ្ញី​ជួយ​កែ​អាការៈក្អួតចង្អោរ​បានល្អ ដោយ​អាច​ហាន់​មើម​ខ្ញី​ស្រស់​ជា​ចំណិត​ដាក់ចូល​ទៅក្នុង​ទឹក​ក្តៅ រួច​ទទួលទាន​ក៏បាន។

៥ – អ្នក​ម្តាយ​ត្រូវ​បានទទួល​បរិមាណ​ភ្លូ​អ័​រ​រ៉ា​យ​ឱ្យបាន​គ្រប់គ្រាន់ ព្រោះ​សំខាន់​ដល់​ការ​សាង​ធ្មេញ​របស់​កូនតូច៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T