លើសហើយ! គីម ចាន់ឌី និយាយថាប្តីនាងសុំលែងលះព្រោះតែចុងសុដន់នាងមិនស៊ិចស៊ី

//s5.kh1.co/4e/4e502b91afa263e8fd1ba93aaedfde36f409f26c.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលនេះ រឿងរ៉ាវលែងលះរបស់តារាសម្តែងដ៏ល្បីនាង Goo Hye Sun និងលោក Ahn Jae Hyun កាន់តែក្តៅគគុក ក្នុងសង្គមសិល្បៈមិនថាក្នុងនិងក្រៅប្រទេសនោះទេ ក្រោយពីមានចេញមុខបកស្រាយតបពីនាង Goo Hye Sun ទៅលោក Ahn Jae Hyun វិញ កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាង Goo Hye Sun បានទម្លាយហេតុផលពិតប្រាកមួយដែលធ្វើឲ្យប្តីរបស់នាងលោក Ahn Jae Hyun សុំលែងលះ ដែលធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជន ស្រឡាំងកាំងហួសចិត្ត និងស្ទើរតែមិនជឿថាប្តីនាងហ៊ាន ដល់ថ្នាក់និយាយពាក្យបែបនេះដាក់ប្រពន្ធខ្លួននោះទេ។

នាង Goo Hye Sun បាននិយាយបែបនេះថា៖ 

“ពេលដែលខ្ញុំសួរគាត់ ថាខ្ញុំបានធ្វើខុសអ្វី? គាត់បានតបមកវិញថា ព្រោះខ្ញុំមិនស៊ិចស៊ី។ ប្តីរបស់ខ្ញុំប្រាប់ខ្ញុំថា មូលហេតុដែលគាត់ចង់លែងលះព្រោះតែចុងសុដន់របស់ខ្ញុំមិនស៊ិចស៊ី។ ហើយបើទោះជាពួកយើងនៅជាមួយគ្នាក៏ពិតមែន ក៏ប៉ុន្តែគាត់ធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងណាស់ ហើយគាត់សុខចិត្តដេកមើលយូធូបទាល់តែគេងលក់ ដែលបង្ហាញថាគាត់ពិតជាធុញនឹងខ្ញុំខ្លាំងណាស់។ គាត់ទុកខ្ញុំដូចជាខ្មោចនៅក្នុងផ្ទះនេះអញ្ចឹង។ ចុងក្រោយ ស្រីម្នាក់ដែលគាត់ធ្លាប់ស្រលាញ់ខ្លាំង តែពេលនេះគាត់ទុកដូចជាខ្មោចឆៅគួរឲ្យខ្លាចទៅវិញ”។

ទោះជាយ៉ាងណាក្តី ចំពោះសម្តីរបស់នាង Goo Hye Sun​ ខាងលើពិតជាធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្រប់គ្នាពិតជាមិនអាចទទួលយកនូវអ្វីដែលប្តីរបស់ Goo Hye Sun បានធ្វើដាក់នាងបាននោះទេ។ យ៉ាងណាក្តី ចំពោះព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហានេះ ប្រិយមិត្តមានតែចាំតាមដានបន្តទៀតតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Goo Hye Sun
Goo Hye Sun
Goo Hye Sun និងប្តី
Goo Hye Sun និងប្តី
សម្តីរបស់ Goo Hye Sun
សម្តីរបស់ Goo Hye Sun
សម្តីរបស់ Goo Hye Sun
សម្តីរបស់ Goo Hye Sun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T