Angelina Jolie ត្រូវគេ សរសើរមិនដាច់ពីមាត់ ពីចរិតរួសរាយ ពេលដែលជូនកូនប្រុស ចូល​សាកល​វិទ្យាល័យនៅកូរ៉េ

//s6.kh1.co/b7/b772f88e4d30b606782c87e5aa3508892f839c3b.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ Angelina Jolie បានលេចមុខមាត់ ជាមួយនឹងកូនប្រុសច្បងដែលមានតំណក់ឈាម ជាជនជាតិខ្មែរ ឈ្មោះថា Maddox នៅក្នុងប្រទេសកូរ៉េ ធ្វើឲ្យហ្វេនៗនៅទីនោះមាន ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា សម្រាប់វត្តមានរបស់Angelina ក្នុងប្រទេសនេះ គឺដើម្បីជូនដំណើរកូនប្រុស ចាប់ផ្ដើមជីវិតសកលវិទ្យាល័យ ជាលើកដំបូងក្នុង សកលវិទ្យល័យដ៏ល្បីឈ្មោះ Yonsei។ អ្វីដែលពិសេស ហេតុតែចិត្តស្រលាញ់ និងបារម្ភពីកូនប្រុសជាទីស្រលាញ់ មុនពេលចាកចេញពីប្រទេសកូរ៉េ Angelina បានទៅមើលទិដ្ឋភាព និងជួបសំណះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ នៅសាលារៀនYonsei ដោយផ្ទាល់ទៀត។

ក្នុងនោះដែរ Angelina ត្រូវបានគេសរសើរថា នាងពិតជាដាក់ខ្លួន មានចរិកគួរឲ្យស្រលាញ់ និងរួសរាយដាក់អ្នករាល់គ្នា នៅកន្លែងនោះ មិនមានការធ្វើចរិតឆ្មើងឆ្មៃ ដូចតារាល្បីៗមួយចំនួននោះទេ​ ថែមទាំងអនុញ្ញាតថតរូប ជាមួយសិស្សៗនៅទីនោះ ដោយមិនប្រកាន់ទៀតផង។

យ៉ាងណាមិញ នាពេលនោះផងដែរ គេឃើញថា តារាស្រីហូលីវូដរូបនេះ មានទឹកមុខក្រៀមក្រំ ព្រួយបារម្ភពីកូន ដែលត្រូវមករៀនឆ្ងាយ ពីខ្លួនបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Angelina ពេលនៅខាងក្រៅ
Angelina ពេលនៅខាងក្រៅ
 Angelina Jolie  និងកូនប្រុស
 Angelina Jolie  និងកូនប្រុស
Angelina ពេលនៅសកលវិទ្យាល័យYonsei
Angelina ពេលនៅសកលវិទ្យាល័យYonsei
 Angelina Jolie  និងកូនប្រុស
 Angelina Jolie និងកូនប្រុស
 Angelina Jolie ពេលថតរូបជាមួយ សិស្សនៅសកលវិទ្យាល័យ
 Angelina Jolie ពេលថតរូបជាមួយ សិស្សនៅសកលវិទ្យាល័យ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T