អតីតតារាក្តៅសាច់ Jenni Lee ធ្លាក់ខ្លួន រស់នៅក្នុងផ្លូវរូងក្រោមដី សឹងតែមើលពុំស្គាល់ (មានវីដេអូ)

//s5.kh1.co/13/137df818906241e116496f062779f701baeeb478.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ទាក់ទិនទៅនឹងអតីតតារាក្តៅសាច់ដ៏ល្បីគឺអ្នកនាង Jenni Lee ធ្លាក់ខ្លួន សឹងតែមើលពុំស្គាល់ រស់នៅក្នុងផ្លូវរូងក្រោមដីមួយ ក្នុងទីក្រុងឡាសវេហ្គាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា អតីតតារាក្តៅសាច់នាង Jenni Lee មានឈ្មោះពិតប្រាកដគឺ Stephanie Sadorra បានធ្លាក់ខ្លួន សឹងតែមើលពុំស្គាល់ ត្រូវរស់នៅក្នុងផ្លូវរូងក្រោមដីអស់រយៈពេលរាប់ខែមកហើយ។

នាង Stephanie 
នាង Stephanie 

អ្នកនាង Stephanie សព្វថ្ងៃមានវ័យ ៣៧ឆ្នាំបានប្រាប់អ្នកសារព័ត៌មានថា៖

«កាលពីមុន ខ្ញុំពិតជាល្បីខ្លាំងណាស់។ ខ្ញុំគួរតែនៅលើតារាកំពូលទាំង ១០០ សម្រាប់តារាក្តៅសាច់នៅលើគេហទំព័រណាមួយ។ ខ្ញុំធ្លាប់មានរាងដ៏ស្រស់ស្អាត។»

នាង Stephanie បានបន្តរៀបរាប់ទៀតថា៖

«វាមិនលំបាកដូចជាអ្វីដែលអ្នកគិតនោះទេ។ គ្រប់គ្នានៅទីនេះគឺពិតជាគោរពគ្នាទៅវិញទៅមក ហើយខ្ញុំរីករាយ និងមានអ្វីគ្រប់យ៉ាងនៅទីនេះ។»

នាង Stephanie 
នាង Stephanie 

យ៉ាងណាមិញ គេពុំទាន់ដឹងថាហេតុអ្វីក៏នាង Stephanie ធ្លាក់ខ្លួនក្លាយទៅជាមនុស្សគ្មានផ្ទះសម្បែង ដល់ថ្នាក់មករស់នៅផ្លូវរូងក្រោមដីបែបនេះនោះទេ។

គួរឱ្យដឹងផងដែរថា អ្នកនាង Stephanie បានចាប់ផ្តើមអាជីពធ្វើជាតារាក្តៅសាច់តាំងពីអាយុ ២១ឆ្នាំ ហើយនាងគឺជាតារាក្តៅសាច់ដ៏ល្បីមួយរូបនៅក្នុងសហរដ្ឋអាមេរិក។

ចំពោះរឿងរ៉ាវដែលនាង Stephanie ធ្លាក់ខ្លួនខ្លាំងបែបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងចោទជាសំណួរជាខ្លាំងថា អ្នកនៅក្នុងវិស័យខ្សែភាពយន្តអាសអាភាស ពិតជាមិនស្រួលដូចជាអ្វីដែលមនុស្សទូទៅគិតនោះទេ។

អ្នកខ្លះបានបញ្ចេញមតិថា ពួកតារាក្តៅសាច់ជាច្រើន តែងតែមានបញ្ហាផ្នែកខួរក្បាល និងតែងតែប្រើប្រាស់ថ្នាំញៀនដើម្បីបំបាត់ទុក្ខ ទើបចុងក្រោយពួកគេតែងតែត្រូវធ្លាក់ខ្លួនខ្លាំងបែបនេះ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

នាង Stephanie 
នាង Stephanie 
នាង Stephanie 
នាង Stephanie 
នាង Stephanie 
នាង Stephanie 
នាង Stephanie 
នាង Stephanie 
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T