តារាចម្រៀង ខេ​ង សម្ផស្ស ទប់​អារម្មណ៍​ស្ទើរ​មិន​បាន​ពេល​បងប្រុស​ធ្វើ​អត្តឃាត​ចង​.​ក

//s6.kh1.co/2d/2dab5e2f79b413a28e97f076cc371076619cd3ce.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា​ម្សិលមិញ​នេះ បងប្រុស​របស់​តារាចម្រៀង​ចំណូល​ថ្មី ខេ​ង សម្ផស្ស បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក ដោយ​មិនដឹង​មូលហេតុ ។ ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ខេ​ង ស​ម្ជ​ស្ស ស្ទើរ​ទប់​ស្មារតី​មិន​បាន ហើយ​មិន​នឹក​ស្មានថា បងប្រុស​ច្បង​របស់​នាង​គិត​ខ្លី​បែប​នេះ​សោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/ea/ea06cab7ee5b87a518780a631de31f44e69be85f.jpg

កញ្ញា ខេ​ង សម្ផស្ស ដែល​ខិតខំ​ច្រៀង​តាម​ហាង​ពេល​យប់​យក​ប្រាក់​ទ្រទ្រង់​គ្រួ​សារបាន​និយាយ​ទាំង​អួល​ដើម​កថា នាង​មាន​បងប្អូន​៥​នាក់ ប្រុស​៣ ស្រី​២ បងប្រុស​ដែល​ស្លាប់​ជា​កូន​ទី​១ មានឈ្មោះ ខេ​ង ច​ន្ទ្រា ។ ចំពោះ​មូលហេតុ​រូប​នាង​មិនសូវ​ជា​ដឹង​ច្រើន​ទេ​ដោយសារ​តែ​បងប្រុស​បាន​បែក​ផ្ទះ​រស់នៅ​ជាមួយ​ប្រពន្ធ ហើយ​ឮ​ថា ឈ្លោះ​គ្នា​ប្រពន្ធ​ទៅ​ស្រុក​៤-៥ ថ្ងៃ​ក៏​កើតហេតុ​ចងក នេះ​តែ​ម្តង ។

https://s4.kh1.co/__image/w=650,h=379,q=100/38/382d8434904ce96ab390134bd789cadda9df1b59.jpg

សម្ផស្ស ដែល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​មាន​ជំងឺ​ផង​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បងប្រុស​របស់​នាង​ធ្វើ​សំណង់ ហើយ​ស្លាប់​ក្នុង​ទីតាំង​សំណង់ ស្ថិត​ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​២ ។ មក​ទល់​ពេល​នេះ​សព​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ ។ ដោយសារ​តែ​នាង​មាន​ជីវភាព​លំបាក​ទើប​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​រៃ​អង្គាសប្រាក់ និង​អង្ករ​យក​មក​ចូល​បុណ្យ ដើម្បី​ជួយ​សម្រាលទុក្ខ ។ សព្វថ្ងៃ ខេ​ង សម្ផស្ស ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​របស់​លោក ហេង ឡុ​ង និង​ច​ន ច័ន្ទ​ល​ក្ខិ​ណា៕

https://s5.kh1.co/__image/w=650,h=379,q=100/d2/d2479c9f6277a83c4012ed7fe86d8d63211c74e5.jpg
https://s4.kh1.co/__image/w=650,h=379,q=100/99/998dcce0ab1c58e177ca0ae8c4ffd95e109a1e1e.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e1/e15c02fd7ec37696639247fb2483788127bf2b62.jpg
https://s4.kh1.co/__image/w=650,h=379,q=100/30/30278ce84daa2e82be2415d356a6f9c51d9b69ce.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T