ក្ដៅៗ!! Keylor Navas សុំ Real Madrid ចាកចេញព្រោះមូលហេតុមួយ

//s5.kh1.co/70/70b3c3e9c74ad522d339e1e74670fa0bedc817f2.jpg
កីទ្បា

 ២២-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាំទី Keylor Navas បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងការដាក់ឲ្យគេជាជម្រើសទីពីរនៅ Real Madrid និងបានសុំក្លិបចាកចេញថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកចាំទី Keylor Navas
  អ្នកចាំទី Keylor Navas

អ្នកចាត់ការទូទៅលោករបស់ Real Madrid លោក Zinedine Zidane បានដាក់អ្នកចាំទី Thibaut Courtois ជាជម្រើសទី១ រីឯអ្នកចាំទីកូស្ដារីកា Navas ជាជម្រើសទី២ ប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ។

  អ្នកចាំទី Thibaut Courtois 
  អ្នកចាំទី Thibaut Courtois 

ក្លិប Real Madrid បានដឹងរួចទៅហើយអំពីចេតនានៃការចង់ចាកចេញរបស់ Navas ដោយក្លិបកំពុងតែសម្លឹងមើលអ្នកមកជំនួសរូបគេ ខណៈ Navas អាចនឹងចាកចេញមុនទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះបិទ។

ក្រោយចប់រដូវកាលមុន Keylor Navas ស្ទើរតែផ្លាស់ទៅចូលរួមជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain ទៅហើយប៉ុន្តែអ្វីៗបានស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាមិញមកទល់នឹងពេលនេះ PSG នៅតែអន្ទងចង់បាន Navas ដើម្បីទៅពាក់អាវលេខ ១ នៅក្លិបរបស់ខ្លួន៕

  អ្នកចាំទី Keylor Navas
  អ្នកចាំទី Keylor Navas

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T