គ្រាន់តែរឿងចប់ភ្លាម Baifern ជាប់នាមជា តារាសម្តែងស្រីលេចធ្លោភ្លែត

//s5.kh1.co/46/4628c444a8131004788f297f0cb56816bc10c435.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ នៅក្នុងឆ្នាំនេះសង្កេតឃើញថា តារាសម្តែងស្រីវ័យក្មេងBaifern Pimchanok ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង យីអ៊ុនឡើងស្រឺតៗតែម្តង ព្រោះគ្រប់ការសម្តែងរបស់នាងសុទ្ធតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា « Bai Mai Tee Plid Plew » របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១ ត្រូវអ្នកគាំទ្រលើកយកមកនិយាយគ្រប់ៗគ្នា ដោយសាច់រឿងមានភាពប្រទាក់ក្រឡា ទស្សនាហើយជក់ចិត្តដិតអារម្មណ៍តែម្តង។

ជាពិសេសការសម្តែងដ៏ប៉ិនប្រសព្វរបស់Baifern ដោយនាងត្រូវដើរតួជាបុរសកែភេទ និងមានចរិតគុំកួន ចងគំនុំ ហើយនេះជាតួអង្គដែលនាងមិនធ្លាប់លេងពីមុនមកនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Baifernនៅតែសម្តែងបានល្អឥតខ្ចោះ ហើយថែមទាំងធ្វើឲ្យរឿងនេះ ក្លាយទៅជារឿងភាគដែលមានចំនួនអ្នកទស្សនាច្រើនបំផុត ប្រចាំស្ថានីយទៀតផង។

លើសពីនេះ មិនត្រឹមតែអ្នកគាំទ្រនាំគ្នាសរសើរពីថ្វៃដៃការសម្តែងរបស់នាងនោះទេ ប៉ុន្តែសូម្បីមិត្តរួមសិល្បៈ និងតារាសម្តែងរៀមច្បងជាច្រើន ក៏សរសើរនាងមិនដាច់ពីមាត់ដូចគ្នា។

យ៉ាងណាមិញទោះបីជារឿងភាគនេះបានបញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែBaifernថែមបានទទួលនាមថ្មីមួយពីអ្នកគាំទ្រថាជា «តារាសម្តែងស្រីលេចធ្លោ» ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T