ពិតជារឿងដ៏កម្រពិតមែន! នារីម្នាក់កើតកូនភ្លោះនៅចន្លោះខុសគ្នា ដល់ទៅ ១១សប្តាហ៍

//s5.kh1.co/77/77833dbdeff277c7db068672f854eb77b077b318.jpg
សង្គម

 ២២-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កាហ្សាក់ស្ថាន៖ នារីម្នាក់រស់នៅក្នុងប្រទេសកាហ្សាក់ស្ថានបានធ្វើឱ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីនាងសម្រាលកូនភ្លោះនៅថ្ងៃខុសគ្នាដល់ទៅ ១១សប្តាហ៍ ដែលនេះគឺពិតជារឿងដ៏កម្របំផុតដែលអាចកើតឡើង ១ ក្នុងចំណោម ៥០លានដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះ Liliya Konovalova អាយុ ២៩ឆ្នាំ រស់នៅក្នុងទីក្រុង Uralsk ហើយនាងបានទៅជួបគ្រូពេទ្យដើម្បីឱ្យគាត់ពិនិត្យផ្ទៃពោះជាលើកទី២។

គ្រូពេទ្យដឹងថា នាង Liliya មានផ្ទៃពោះដ៏ចម្លែកមួយ ពោលគឺនៅពេលគ្រូពេទ្យជួយសម្រាលកូនឱ្យនាងជាលើកដំបូងនោះ ពួកគេដឹងថា នាងមានកូនភ្លោះនៅក្នុងផ្ទៃបាត់ទៅហើយ។

យ៉ាងណាមិញ គ្រូពេទ្យបានជួយនាងសម្រាលកូនលើកដំបូងបានជោគជ័យ ហើយកូននោះគឺជាកូនស្រីដែលមានសុខភាពល្អ។

ចំណែក ១១សប្តាហ៍ក្រោយមក គ្រូពេទ្យក៏ជួយសម្រាលកូនឱ្យនាងមួយទៀត។ ទោះបីជាមានការលំបាកបន្តិចក្តី នៅទីបំផុត គ្រូពេទ្យនៅតែអាចជួយសម្រាលកូនឱ្យនាងបានជោគជ័យ ហើយកូនទីពីរនោះគឺជាកូនប្រុស។

រឿងរ៉ាវរបស់នាង Liliya ល្បីពេញអ៊ីនធើណេត ហើយរូបនាងត្រូវបានគេចាត់ទុកថាគឺជានារីដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តប្រទេសកាហ្សាក់ស្ថាន ដែលកើតកូនភ្លោះនៅចន្លោះថ្ងៃខុសគ្នាដល់ទៅ ១១សប្តាហ៍បែបនេះ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

នាង Liliya និងកូនភ្លោះ
នាង Liliya និងកូនភ្លោះ
កូនភ្លោះរបស់នាង Liliya
កូនភ្លោះរបស់នាង Liliya
កូនភ្លោះរបស់នាង Liliya
កូនភ្លោះរបស់នាង Liliya
នាង Liliya និងកូនភ្លោះ
នាង Liliya និងកូនភ្លោះ
នាង Liliya និងកូនភ្លោះ
នាង Liliya និងកូនភ្លោះ
កូនភ្លោះរបស់នាង Liliya
កូនភ្លោះរបស់នាង Liliya
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T