បន្ទាប់ពីលែងលះហើយ មនោសញ្ចេតនាឪពុកកូន រវាងBrad Pitt និងMaddox កាន់តែអាក្រក់ ដោយសារតែហេតុផលនេះ

//s5.kh1.co/74/7435ff3b9c17c660ea90ec5fca5046ac0322f96a.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ តាម​ការ​រាយ​ការណ៍ ​បាន​បញ្ជាក់​ថា​ទំនាក់​ទំនង​ រវាង​Brad Pitt និង​កូន​ៗចិញ្ចឹម​ទាំង​៦ ​របស់​លោក​និង​Angelina Jolie គឺ​មិន​សូវ​ជា​ល្អ​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​តាម​ទស្សនាវដ្តី​ Us Weekly បាន​រាយការណ៍ថា​ ទំនាក់​ទំនង​រវាង​Prad Pitt នឹង​កូន​ប្រុស​ច្បង​Maddox គឺ​មិន​សូវ​មាន​ភាព ស្និទ្ធស្នាល​គ្នា​ដូច​មុន​នោះ​ឡើយ​។ ដោយសារ​តែ​Maddox មិនចង់​មាន​ទំនាក់​ទំនង​ច្រើន​ ជា​មួយ​Brad Pitt ជា​ឪពុក​នោះ​ទៀត ក៏​ព្រោះ​តែ​ហេតុផល​មួយ​ចំនួន​។

Brad ក៏​ធ្លាប់​បាន​លើកឡើង​ផងដែរថា​ គេ​ធ្លាប់​មាន​ការ​ទាស់​ទែង ​គ្នាខ្លាំង​ជា​មួយ​Maddox​ នៅ​លើ​យន្ត​ហោះ​ឯកជន​របស់​ខ្លួន ​កាល​ពីឆ្នាំ​២០១៦ ហើយ​វា​ក៏​ជា​ហេតុផល​មួយ ​ដែល​បាន​ធ្វើ​ឲ្យ​Angelina Jolie សម្រេចចិត្ត​​លែង​លះ​ផង​ដែរ​។

តាម​ប្រភព​ដែល​ជិត​ដិ​ត ​បាន​ឲ្យដឹង​ផងដែរថា៖

 “Maddox គឺ​ពិត​ជា​មិន​ចង់​​ ទទួល​ស្គាល់​Brad Pitt ជា​ឪពុក​របស់​ខ្លួន​នោះ​ទេ​”។

ពោ​ល​ពេល​នេះអាច​និយាយបាន​ថា​Maddox ធំ​ពេញ​វ័យ​ហើយ ​ដូច្នេះ​គេ​គឺ​ត្រូវ​ការ​ ភាព​ឯករាជ្យ​ខ្លួន​ឯង។ ជាក់​ស្តែងកាល​ពី​បុណ្យChristmas​ ​ឆ្នាំ​មុនMaddox និង​Pax បាន​បដិសេធទៅ​ បើក​កា​ដូ​នៅ​កន្លែង​Brad Pitt ជា​មួយ​នឹង​ប្អូន​ៗ ដទៃ​ទៀត​របស់​គេ​​។ តាម​ប្រភព​ដដែល ​បានបន្ត​ទៀត​ថា៖

 “Brad មិន​បាន​ចុះចាញ់​នោះ​ទេ។ Brad សង្ឃឹមថានៅ​ពេល​ដែល ​កូន​ប្រុស​របស់​ខ្លួន​ធំឡើង​ ទំនាក់​ទំនង​របស់ ពួកគេ​នឹងអាចស្និទ្ធស្នាល ជាមួយ​គ្នា​​ជាថ្មីម្តងទៀត​”៕

Maddox 
Maddox 
Maddoxនិង​Brad Pitt 
Maddoxនិង​Brad Pitt 
Maddox 
Maddox 
Maddox, Angelina Jolie ព្រម​ទាំង​ប្អូន​ៗ​របស់គេ
Maddox, Angelina Jolie ព្រម​ទាំង​ប្អូន​ៗ​របស់គេ
Maddox, Angelina Jolie ព្រម​ទាំង​ប្អូន​ៗ​របស់គេ
Maddox, Angelina Jolie ព្រម​ទាំង​ប្អូន​ៗ​របស់គេ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T