ជិតបានចូលទៅនៅផ្ទះថ្មីជុំគ្នាហើយ ស្រាប់តែពេលនេះ ឪពុក Mook បែរជាទទួលមរណភាពទៅយ៉ាងរហ័ស

//s6.kh1.co/2a/2adb6b9a0b47eab41e6af84f89800e0119cd4cc9.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលតារាសម្ដែងស្រីវ័យ២២ឆ្នាំ កញ្ញា Mook ធ្លាប់បានប្រកាសរួចហើយថាខ្លួន និងបងប្រុស គឺលោក Mek បានត្រៀមកាដូដ៏ធំមួយសម្រាប់គ្រួសារនាចុងឆ្នាំនេះ បន្ទាប់ពីការងារសិល្បៈរបស់បងប្អូនតារាមួយគូនេះ ហាក់ទទួលបានជោគជ័យជាបន្តបន្ទាប់មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើគិតមកទល់នឹងពេលនេះគឺសល់មិនប៉ុន្មានខែទៀតប៉ុណ្ណោះ កាដូដ៏ធំដែលជាផ្ទះវីឡាដ៏ស្កឹមស្កៃ ដែលតារាសម្ដែងវ័យក្មេង កញ្ញា Mook និងបងប្រុស លោក Mek បានសាងសង់សម្រាប់ការរស់នៅជួបជុំគ្រួសារនោះ ក៏នឹងរួចរាល់ហើយផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយជាទីបំផុតនោះ គឺកាលពីថ្ងៃម្សិលមិញនេះ ឪពុកជាទីស្រលាញ់របស់ តារាសម្ដែងស្រីរូបនេះ ក៏បានទទួលមរណៈភាពទៅហើយ ក្រោយបញ្ចូនចូលសង្គ្រោះនៅក្នុងបន្ទប់ICU អស់រយៈពេលជាច្រើនម៉ោង។

ជាមួយនឹងដំណឹងដ៏សោកសៅនេះ បានធ្វើឲ្យមហាជនដែលតែងតែគាំទ្រតារាសម្ដែងបងប្អូនមួយគូនេះ មានការសោកស្ដាយជាខ្លាំង ដោយក្នុងនោះ ឃើញថាពួកគេក៏បានចូលរួមរំលែកទុក្ខសម្រាប់ការបាត់បង់សមាជិកគ្រួសារដ៏សំខាន់ម្នាក់នេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Mook
Mook
Mook និងឪពុក
Mook និងឪពុក
Mook  និង​MeK
Mook  និង​MeK
គ្រួសារ Mook និង​​ Mek
គ្រួសារ Mook និង​​ Mek
គ្រួសារ Mook និង​​ Mek
គ្រួសារ Mook និង​​ Mek
 Mook និង​​ Mek
 Mook និង​​ Mek
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T