ផ្ទុះការភ្ញាក់ផ្អើល ក្រោយនារីវ័យ២៧ឆ្នាំធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតា៨៣ឆ្នាំតាំងពីជួបលើកដំបូង ឈានដល់ការរៀបការជាមួយគ្នា

//s4.kh1.co/cf/cf2354310172a582e80c38e6a1d1a6a1105524da.jpg
សង្គម

 ២២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ គូស្នេហ៍មួយគូដែលមានអាយុខុសគ្នា៥៦ឆ្នាំ បានរៀបការជាមួយគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី។ នាង Nuraeni អាយុ២៧ឆ្នាំ បានធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតា Sudirgo ដែលមានអាយុ៨៣ឆ្នាំ តាំងពីនាងបានជួបលោកតាលើកដំបូងមកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោកតា Sudirgo គឺជាគ្រូទាយដ៏ល្បីល្បាញម្នាក់នៅក្នុងតំបន់ Desa Jatilaba ដែលមានមនុស្សម្នាជាច្រើនទៅរកគាត់ដើម្បីឲ្យជួយទាយជោគវាសនាឲ្យ។ នៅថ្ងៃមួយ ឪពុកម្ដាយរបស់នាង Nuraeni បាននាំនាងមកផ្ទះលោកតា Sudirgo ធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍លោកតាភ្លាមៗ។ 

ក្រោយមកនាង Nuraeni តែងតែទូរស័ព្ទទៅលោកតា និងទៅលេងផ្ទះលោកតារាល់ថ្ងៃទំនេរ រហូតធ្វើឲ្យលោកតាបាក់ចិត្ត លង់ស្នេហ៍ជាមួយនាងដែរ។ ពួកគេទាំងពីរចាប់ផ្ដើមមានទំនាក់ទំនងស្នេហាចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩មកម៉្លេះ។ ដំបូង លោកតាគិតថា រូបគាត់ផ្ទាល់មិនអាចរៀបការបានទេ ព្រោះគាត់មានអាយុច្រើនហើយ ណាមួយខ្មាសអៀនអ្នកជិតខាង ប៉ុន្ដែដោយការស្រលាញ់លោកតាបានយល់ព្រមរៀបការទោះបីជាអាយុខុសគ្នាច្រើនក៏ដោយ។

ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ

ប្រភពបន្ដថា មុនពេលរៀបការ គូស្នេហ៍ខុសវ័យមួយគូនេះ មានការជំទាស់ពីខាងកូនៗរបស់លោកតា បានសុំឲ្យនាង Nauraeni រៀបការជាមួយបុរសផ្សេងទៀតផង។ នាង Nauraeni បានប្ដេជ្ញាថាមិនព្រមរៀបការជាមួយអ្នកណាទាំងអស់ ក្រៅពីលោកតា ដូច្នេះហើយទើបកូនៗរបស់លោកតាសម្រេចចិត្តយល់ព្រមពីធីមង្គលការមួយនេះ។ ពីធីមង្គលការត្រូវបានប្រារព្ធធ្វើឡើងនៅទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ។

យ៉ាងណាមិញ កូនប្រុសរបស់លោកតាក៏បានអះអាងដែរថា នាង Nauraeni មិនបានរៀបការជាមួយលោកតា ដោយសារតែចង់បានទ្រព្យសម្បត្តិអ្វីនោះទេ គឺដោយក្ដីស្រលាញ់ចេញពីបេះដូងពិតៗ៕ 

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?

ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
ទិដ្ឋភាពក្នុងថ្ងៃរៀបការ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T