អ្នកណាមិនរំភើបពេល ឱក សុគន្ធកញ្ញា ត្រូវបានស្វាមី ចេះយល់ចិត្ត និងថ្នាក់ថ្នមម្លឹងៗ!

//s4.kh1.co/61/61d6c4bcf236cb592403fe156ac434f79c88deb8.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

សិង្ហបុរី៖ បន្ទាប់ពី អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រី លំដាប់ជួរមុខ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ស្វាមីបណ្ដូលចិត្តរួចមក បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ទៅលើជីវិតគ្រួសារដ៏មានសុភមង្គល របស់នាងគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ ស្របពេលដែល តារាស្រីរូបនេះ កំពុងតែពរពោះកូនក្នុងផ្ទៃ គេសង្កេតឃើញថា ស្វាមីរបស់នាង​ ហាក់ដូចជា កាន់តែបញ្ចេញ កាយវិការផ្អែមល្ហែម ថ្នាក់ថ្នម សុគន្ធកញ្ញា មិនឲ្យទាស់ចិត្តនោះទេ។

តួយ៉ាងដូចជា កាលពីពេលថ្មីៗនេះ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព មួយសន្លឹកបង្ហាញពីស្នេហាដ៏រ៉ូមែនទិក ក្នុងឈុតសម្លៀកបំពាក់ ជាគូស្នេហ៍ពណ៌ទឹកសមុទ្រស្រាល នៅឯសិង្ហបុរី ។ អ្វីដែលរឹតតែចាប់អារម្មណ៍នោះគឺ លោក សុខលី ដែលជាស្វាមី មិនឲ្យប្រពន្ធដើរទេ ខ្លាចប្រពន្ធហត់ សុខចិត្តឲ្យ កញ្ញា អង្គុយលើម៉ាស៊ីនវិញ។

បន្ថែមពីនេះ ឱក សុគន្ធកញ្ញា បានអមមកជាមួយ សារមានអត្ថន័យផ្អែមល្ហែមថា៖

« សុំប្ដីដើរលេង គាត់មិនអនុញ្ញាតទេ តែបែរជាឲ្យជិះវិញ អរគុណប្ដីសម្លាញ់»។

គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗសរសើរ ដល់ស្នេហារបស់អ្នកទាំងពីរ ថែមទាំងលួចច្រណែននឹងឱក សុគន្ធកញ្ញា ទៀតផង ដែលបានស្វាមីសង្ហា ហើយចេះថ្នាក់ថ្នមបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
អ្នកនាង ឱក សុគន្ធកញ្ញា  និងស្វាមី ពេលនៅសិង្ហបុរី
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ពេលនៅសិង្ហបុរី
ឱក សុគន្ធកញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T