ទៅលេងសមុទ្រលើកណា Ice មិនដែលឲ្យហ្វេនៗខកបំណងទេ គឺតែងខ្លួនស៊ិចស៊ីគ្រប់ពេល!

//s4.kh1.co/3f/3f5bf1c6ade0a3ddc8c0da3361a0871083c083a5.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ បើនិយាយពីតារាស្រីដែលមានរាងស៊ិចស៊ីនោះប្រាកដជាមិនអាចរំលងឈ្មោះ តារាសម្តែងនិងពិធីការនីនាង Ice Apitsada បានទេ ព្រោះនាងជាតារាស្រីមួយរូបដែលមហាជនទទួលស្គាល់ថា មានដងខ្លួនខ្ពស់ស្រឡូនស្អាត និងជារូបរាងដែលនារីៗគ្រប់រូបប្រាថ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀតដោយមានរាងរៅដែលអំណោយទានពីធម្មជាតិស្រាប់ ធ្វើឲ្យតារាស្រីវ័យ៣៤ឆ្នាំរូបនេះងាយស្រួលក្នុងការជ្រើសរើសសម្លៀកបំពាក់ខ្លាំងណាស់ ហើយបើទោះបីជាស្លៀកឈុតបែបណាក៏ដោយ ក៏នៅតែសាកសម ជាពិសេសឈុតរឹបរាងតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឆ្លៀតពេលទំនេរដៃពីការងារសិល្បៈIce បានទៅសម្រាកលំហែកាយនៅឯមាត់សមុទ្រ។ ជាមួយគ្នានេះក៏ដូចរាល់ដងផងដែរ នាងបានស្លៀកឈុតហែលទឹកពណ៌ខ្មៅដ៏ស៊ិចស៊ី ថតរូបកាច់រាងបង្អួតសម្រស់យ៉ាងទាក់ទាញ បង្ហោះនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។

ក្រោយពីបានឃើញរូបទាំងនោះភ្លាម មានអ្នកគាំទ្រជាច្រើនចូលទៅComment សរសើរគ្រប់គ្នា ព្រោះឲ្យតែពេលទៅលេងសមុទ្រម្តងៗ Iceតែងតែមានស្ទាយ៍លេងខ្លួនស៊ិចស៊ី និងប្លែកភ្នែកមកចែកជូនហ្វេនៗទស្សនាជានិច្ច៕​

សូមទស្សនារូបភាពខាងក្រោម៖

Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Ice Apitsada
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T