រថយន្ដដឹកដីបុករះ រថយន្ដពីរគ្រឿង នៅរង្វង់មូលស្គន់ ស្រុកជើងព្រៃ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស

//s4.kh1.co/06/061ad568ebf54d3163b13b25fc50bf6649f1bada.jpg
សង្គម

 ២២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(កំពង់ចាម)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដោយរថយន្ដដឹកដីមួយគ្រឿង បានបុករះពេញទំហឹងទៅលើរថយន្ដ២គ្រឿង និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស នៅចំណុចរង្វង់មូលស្គន់ ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (បែន) ពាក់ស្លាកលេខភ្នំពេញ3A-2543 បើកបរដោយឈ្មោះ ចាប ឡាក់សែ អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-3274 បើកបរដោយឈ្មោះ ផល ចំណាន អាយុ២៦ឆ្នាំ មានទីលំនៅភូមិជាំតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បន្ទាប់មករថយន្ដនោះបានរុញផ្ទុបបុកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1P-0453 បើកបរដោយឈ្មោះ ទូច ហ៊ួយ ភេទស្រី អាយុ46ឆ្នាំ មានទីលំនៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលកំពុងឈប់លើចិញ្ចើមផ្លូវ និងបុកថ្មើរជើង កំពុងឈរជាមួយម៉ូតូឈ្មោះ ហ៊ាន សុខលី ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (លក់ចង្រិត)។

ហើយបន្តទៅបុករថយន្តម៉ាកសាំ យ៉ុងខាងមុខ កំពុងឈប់ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2AD-9510 បើកបរដោយឈ្មោះ ឈាង ប៊ុនធឿន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ដែលជាអ្នកលក់ចង្រិត ឈ្មោះ ទូច ហ៊ូយ និងរបួសម្នាក់, ខូចខាចរថយន្ត៣គ្រឿង កម្រិតស្រាល និងម៉ូតូ១គ្រឿងកម្រិតស្រាល។ មូលហេតុ ដោយសារលក្ខណៈបច្ចេកទេសហ្វ្រាំងមិនស៊ី បង្កដោយរថយន្តហ៊ីយ៉ាន់ដាយបែន។

ក្រោយកើតហេតុ អ្នកបង្កបើករថយន្តបង្ក ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកំពុងបន្តនីតិវិធី៕

https://s4.kh1.co/__image/w=650,h=867,q=100/62/6255f231b44894b6782494b0b122d6754608b9a2.jpg
https://s6.kh1.co/__image/w=650,h=867,q=100/51/514ce6d1b17db35089f518d55e8b9d87afb573f2.jpg
https://s6.kh1.co/__image/w=650,h=867,q=100/88/8882d8884aba5552ace27d09282bf97a200b074b.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T