អគ្គិភ័យឆេះផ្ទះលក់ទំនិញបោះដុំមួយ​កន្លែង​ក្បែរផ្សារ​អូឡាំពិក​

//s4.kh1.co/c9/c9a086c565b98e1ffc35a0b579bdb1f865349b65.jpg
សង្គម

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​​២និង​​​៤៧នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ សីហា ឆ្នាំ ២០១៩ មានករណី​អគ្គិ​ភ័​យ​​បានឆាប​​ឆេះចេញពី​ផ្ទះ​​ជាន់​ទី​២​ ដែល​ជា​ផ្ទះ​លក់ទំនិញ​បោះ​ដុំ​មួយ​កន្លែងយីហោ ចែនី ​ស្ថិត​នៅ​ផ្លូវ​៣១៨ ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​ ហើយត្រូវបាន​កម្លាំង​សមត្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​នៅកន្លែង​កើតហេតុ​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសេចក្តីរាយការណ៍បឋមបាន​បន្ត​ថា គិតមកត្រឹមវេលាម៉ោង​​​៣​និង​​១៥នាទី​ថ្ងៃ​ដដែល​ អគ្គិភ័យ​បាន​រលត់​ទាំង​ស្រុង​ហើយ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​ចំនួន​៥​គ្រឿង និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ទឹក​ចំនួន​២​គ្រឿង​។

​តាមសេចក្តីរាយការណ៍បឋមបាន​បន្តទៀត​ថា ពាក់ព័ន្ធនឹងករណី​ខាងលើ​នេះ​មូលហេតុ​គឺ​ដោយសារ​តែ​អ្នក​ជក់បារី​បាន​​បោះ​កន្ទុយបារី​ទៅ​លើ​តុ​ផ្ទុក​សៀវភៅ​ឯកសារ​ចាស់​ៗ ទើប​បង្ក​ជាអគ្គិភ័យ​ឆាបឆេះ​​តុ​អស់​ចំនួន​មួយ និង​សៀវភៅ​ឯកសារ​ចាស់​ៗ​មួយ​ចំនួន​ទៀតផងដែរ​ តែមិន​បណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់​រងគ្រោះថ្នាក់នោះទេ​​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

https://s5.kh1.co/__image/w=650,h=488,q=100/d4/d44649a9a0626051184d15560ff6e6af04be9b90.jpg
https://s4.kh1.co/__image/w=650,h=379,q=100/37/372a5f3b68d830aeb438d523b15f09e8dd499aa7.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2e/2ed655a30005d3a8e913525a24dcf53a9e6d178f.jpg
https://s6.kh1.co/__image/w=650,h=379,q=100/bb/bbd067bfc503da3fab6341a5da6476f734716ff2.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b6/b68cda8d8bcdf21ee6a3beca84dc64707cfaed66.jpg
https://s4.kh1.co/__image/w=650,h=379,q=100/fd/fd7a1b66fb070830298de4bdf52c861ba3f9fcdd.jpg
https://s4.kh1.co/__image/w=650,h=379,q=100/05/050633818d88917d2d9e14c37baeb10d62268b17.jpg
https://s6.kh1.co/__image/w=650,h=379,q=100/88/88e8615adbec4ac736d6eae6e212234948e2c69a.jpg
https://s6.kh1.co/__image/w=650,h=379,q=100/81/8189775a8c4c88c8451cd7d9933080da99a14ebc.jpg
https://s5.kh1.co/__image/w=650,h=488,q=100/77/77fb1eb0d6925b282748c60431c299cf19531761.jpg
https://s4.kh1.co/__image/w=650,h=379,q=100/32/32f1325b37e65509bf88885333cdd255f980c58c.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T