ការសិក្សាថ្មីបង្ហាញថា៖ ការហូប គីមឈី អាចជួយឱ្យសក់ដុះបានលឿន និងអាចដោះស្រាយបញ្ហាក្បាលទំពែកបាន

//s5.kh1.co/10/1077ea0391228f289423e0e2e4f2f3f7fecb650c.jpg
នារី

 ២២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ គីមឈី (Kimchi) គឺជាម្ហូបកូរ៉េដ៏ពេញនិយមមួយដែលប្រជាជនកូរ៉េចូលចិត្តហូបបំផុត។ ក្រៅពីមានរស់ជាតិឆ្ងាញ់ វាក៏ផ្តល់ផលប្រយោជន៍ច្រើនផងដែរ ជាពិសេសវាជួយសម្អាតពោះវៀនរបស់យើង ធ្វើឱ្យយើងងាយស្រួលក្នុងការបញ្ចេញចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញថា គីមឈី ក៏អាចជួយឱ្យយើងដុះសក់បានលឿន និងអាចដោះស្រាយបញ្ហាក្បាលទំពែកបានផងដែរ។

យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ Dankook បានរកឃើញថា ការហូបគីមឈី ឬទឹកគីមឈី (Kimchi Juice) អាចជួយឱ្យសក់ដុះបានលឿន និងអាចដោះស្រាយបញ្ហាក្បាលទំពែកបាន។

រូបតំណាង គីមឈី
រូបតំណាង គីមឈី

គួរឱ្យដឹងផងដែរថា ការសិក្សានេះបានធ្វើការសាកល្បងលើបុរសចំនួន ២៣នាក់ ដែលមានបញ្ហាក្បាលទំពែក ឬជ្រុះសក់ខ្លាំង ដោយឱ្យពួកគេផឹកទឹកគីមឈី (Kimchi Juice) មុនពេលហូបអាហារពេលព្រឹក និងពេលចូលគេង។

ក្នុងរយៈពេលតែជាងមួយខែសោះ ឃើញថាក្បាលរបស់ពួកគេក៏ដុះសក់មកវែងគួរឱ្យកត់សម្គាល់។

លើសពីនេះទៅទៀត ការសិក្សានេះក៏ត្រូវបានបោះផ្សាយលើទិនានុប្បវត្តិសុខភាពបុរស ដែលបញ្ជាក់ថា ការហូបគីមឈី ឬទឹកគីមឈី (Kimchi Juice) អាចជួយដោះស្រាយបញ្ហាសក់ជ្រុះរបស់បុរសបាន។

ដូច្នេះ សម្រាប់ប្រិយមិត្តដែលមានបញ្ហាសក់ជ្រុះ ឬក្បាលទំពែក អាចសាកល្បងហូបគីមឈី ឬទឹកគីមឈីបាន៕

រូបតំណាង គីមឈី
រូបតំណាង គីមឈី
រូបតំណាង គីមឈី
រូបតំណាង គីមឈី
រូបតំណាង ទឹកគីមឈី
រូបតំណាង ទឹកគីមឈី
រូបតំណាង ទឹកគីមឈី
រូបតំណាង ទឹកគីមឈី
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T