ខ្លាំងបាត់! អតីតគ្រូ R.Madrid ម្នាក់ថា Messi មិនអាចរាប់ជាកីឡាករល្អលើលោកបានទេ បើមិនទាន់បានឈ្នះ World Cup

//s5.kh1.co/d3/d3ff56a3b799debb59409e50917154cf7c6f1a95.jpg
កីទ្បា

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ មានមតិជាច្រើនលើកឡើង ក៏ដូចជាជជែកដេញដោលគ្នាជុំវិញថាតើ Lionel Messi ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្ត ឬក៏យ៉ាងណា ជាមួយគ្នានេះអតីតអ្នកចាត់ការទូទៅរបស់ Real Madrid លោក Jose Antonio Camcho ក៏បានបញ្ចេញនូវការយល់ឃើញរបស់ខ្លួនមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Antonio Camcho
  លោក Jose Antonio Camcho

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញបានលើកសរសើរនូវការលេងរបស់ខ្សែប្រយុទ្ធ Barcelona កីឡាករ Lionel Messi ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា Messi មិនទាន់បានធ្វើរឿងមួយជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ។

“គេគឺជាកីឡាករល្អមួយរូប ប៉ុន្តែគេមិនអាចជាកីឡាករល្អបំផុតនៅលើលោកក្នុងប្រវត្តិសាស្រ្តបាននោះទេ បើសិនជាគេមិនទាន់អាចឈ្នះ World Cup ជាមួយ អាហ្សង់ទីន។” លោក Camcho និយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត El Mundo។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

លោកបានបន្តទៀតថា “បើសិនជាមិនទាន់ទទួលបានពាន World Cup Messi មិនទាន់អាចក្លាយជាកីឡាករល្អបំផុតបាននោះទេ។ World Cup គឺជាពានមួយដ៏ធំបំផុតក្នុងពិភពបាល់ទាត់ ហើយក្រុមជម្រើសជាតិអាហ្សង់ទីនក៏ត្រូវការពាននេះដូចគ្នា។”

គួរបញ្ជាក់ផងដែរថា កំពូលខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi មិនទាន់អាចបានឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីននៅឡើយ៕

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភព៖ Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T