ប្លែក! កក្រើក! ជាមួយកម្មវិធីប្រលងចម្រៀងបែប Digital ឧបត្ថម្ភផ្តាច់មុខដោយ OPPO!

//s4.kh1.co/3c/3c6a281791b68c4d12051e5adf61e9a595014c20.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ធ្លាប់តែឮកម្មវិធីប្រលងចម្រៀងបែបធម្មតាៗ ប៉ុន្តែឥឡូវនេះស្រាប់តែមានកម្មវិធីប្រលងចម្រៀងថ្មីបែប Digital ទៀត ប្លែកម្ល៉េះលោកព្រះ? នោះកម្មវិធីប្រលងចម្រៀងថ្មី ដែលមានឈ្មោះថា «The Mask Singer Cambodia» ដែលចាប់ផ្តើមបើកដំណើរការលក់ពាក្យចូលប្រលងហើយបងប្អូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី «The Mask Singer Cambodia»
កម្មវិធី «The Mask Singer Cambodia»

កាន់តែពិសេសនោះ កម្មវិធីនេះគឺស្ថិតក្រោមការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន OPPO ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកក្រុមហ៊ុនស្មានហ្វូន OPPO ក៏ធ្លាប់សហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុនហង្សមាសដែរ ដូចជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក «I Can see your voice Cambodia» និងកម្មវីធីធំៗជាច្រើនទៀត ប៉ុន្តែលើកនេះរឹតតែប្លែក និងកក្រើក នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាទំនើបលើការផលិតទូរស័ព្ទដៃដ៏ធំបានសហការគ្នារៀបចំកម្មវិធីប្រលងចម្រៀងបែប Digital មួយ ជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះលោកអ្នកសាកស្រមៃបន្តិចមើល៍ ថាវានឹងមានអ្វីខ្លះកើតឡើង និងមានភាពអស្ចារ្យប៉ុណ្ណាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃ និងការបញ្ចេញសំនៀងនោះ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T