សើចចុកពោះ Kim Kardashian ភ័យញ័រជើងកំពុងត្រាំទឹកស្រួលផង បែរជាជ្រូកព្រៃមួយហ្វូង ចុះមកត្រាំទឹកជាមួយ...!

//s5.kh1.co/a6/a660551c541179964a049e205db8dca1d8f798d9.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ប្រិយមិត្តមួយចំនួនធំ ដែលនិយមតាមដានជីវិតតារាហូលីវូដហាយសូ ប្រាកដជាបានស្គាល់នូវ តារាបង្ហាញម៉ូតរយលានលំដាប់អភិជន Kim Kardashian ជាក់ជាមិនខាន ដែលជីវិតរស់នៅប្រចាំថ្ងៃរបស់នាង ប្រៀបបីជាម្ចាស់ក្សត្រីដូច្នោះដែរ ពោលគែមានអ្នកបម្រើក៏ដូចជាកងអង្គរក្សហែរហមរាប់សិបនាក់ ជាមួយនឹងទ្រព្យសម្បត្តិរាប់រយលានដុល្លារ ចាយមួយជាតិក៏មិនអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេតែងចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះតែងតែចំណាយពេល ដើរលេងវិស្សមកាលយ៉ាងហ៊ឺហារនៅលើកោះផ្ទាល់ខ្លួន ជាមួយនឹងមិត្តភក្តិ ក៏ដូចជាបងប្អូនរបស់នាង។ ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះផងដែរ Kim Kardashian ក៏បានបង្ហោះនូវរូបថត ក៏ដូចជាវីដេអូសើចសប្បាយក្បះក្បាយជាមួយនឹងមិត្តភក្តិរបស់នាង ក្នុងអំឡុងពេលកំពុងហែលទឹកកម្សាន្តលើឆ្នេរសមុទ្រផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យអ្នកគាំទ្រផ្ទុះសំណើចទៅតាមនោះគឺ Kim បានបង្ហោះនូវវីដេអូមួយ នៅលើIG Story របស់នាង ដែលនាងកំពុងតែរត់ភ័យញ័រដៃញ័រជើង ដោយសារតែខណៈកំពុងតែហែលទឹកសមុទ្រយ៉ាងសប្បាយ បែរជាមានភ្ញៀវមិនបានអញ្ចើញមួយក្រុម នោះគឺក្រុមជ្រូកព្រៃមួយហ្វូង មិនដឹងមកពីណា ស្រាប់ចុះមកលេងទឹកសមុទ្រជាមួយនឹងនាងដែរ។

ក្រោយឃើញបែបនេះ មិត្តភក្តិរបស់នាងក៏បាននាំគ្នាផ្ទុះសំណើច និងបានហៅឲ្យចុះមកលេងទឹកសមុទ្រវិញ បន្ទាប់មកតារាស្រីវ័យ៣៨ឆ្នាំរូបនេះ ក៏បានសម្រេចចិត្តចុះទឹកសមុទ្រជាថ្មីវិញ ទាំងដែលនៅភ័យស្លន់ស្លោរ និងថែមទាំងបានធ្វើដៃធ្វើជើងជាសញ្ញា ដើម្បីដេញជ្រូកព្រៃនោះចេញថែមទៀតផងដែរ៕

តារាស្រី Kim Kardashian
តារាស្រី Kim Kardashian
តារាស្រី Kim Kardashian
តារាស្រី Kim Kardashian
https://s5.kh1.co/__image/w=595,h=615,q=100/43/437083530bab03a3a109b8203348dd3cc3b2b38c.jpg
តារាស្រី Kim Kardashian
តារាស្រី Kim Kardashian
ជ្រូកព្រៃមួយហ្វូងចុះមកលេងទឹកជាមួយ Kim Kardashian

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T