ទីបំផុត លោកNote Vises ឆ្លើយហើយ ក្រោយជាប់ឈ្មោះជាអ្នកទី៣!

//s5.kh1.co/17/174e6e6d3f8968f2ea6469067a054d9c7e693abd.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ទីបំផុតគូស្នេហ៍តារាវ័យក្មេងដ៏មានប្រជាប្រិយភាពរវាងតារាសម្តែងប្រុសPeach Pachara និងតារាស្រី Patricia Good បានបញ្ចប់សេចក្តីស្នេហារវាងគ្នានិងគ្នាជាស្ថាពរហើយ ដោយភាគីទាំងសងខាងពេលនេះមើលមុខគ្នាសឹងតែមិនចំថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនៅជុំវិញរឿងរ៉ាវស្នេហាដែលឈានរហូតដល់ការបែកគ្នានេះ អ្នកគាំទ្របាននាំគ្នាសន្និដ្ឋានថា គឺមានវត្តមានរបស់អ្នកទី៣មកចូលជ្រៀតជ្រែក។ ទៀតសោតអ្នកទី៣ដែលគ្រប់គ្នាសង្ស័យនោះគឺលោកNote Vises ដែលត្រូវជាប្អូនថ្លៃតារាស្រីជួរមុខChompoo Araya

ជាក់ស្តែងកាលពីព្រឹកមិញនេះ លោកNote Vises បានផុសសំណេរមួយច្បាប់រៀបរាប់ពីរឿងរ៉ាវដែលមានជាប់ពាក់ព័ន្ធនឹងខ្លួន នៅក្នុងគណនីអ៊ីនស្តារក្រាមយ៉ាងដូច្នោះថា៖

«ខ្ញុំយកទីនេះមកធ្វើការបកស្រាយ ពីរឿងរ៉ាវទាំងអស់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះ។ ម្យ៉ាងវិញទៀតខ្ញុំមានអារម្មណ៍ថាប្អូនPat កំពុងតែក្លាយជាជនរងគ្រោះនៅក្នុងរឿងមួយនេះ។ ខ្ញុំហើយនឹងPat ទើបតែស្គាល់គ្នាមិនបានយូរប៉ុន្មានទេ ហើយក៏គ្មានទំនាក់ទំនងអ្វីដូចដែលអ្នកគ្រប់គ្នាបានគិតដែរ។ រឿងវាកាន់តែវែងឆ្ងាយលើសពីអ្វីដែលជាការពិត នេះបញ្ហារបស់ពួកគេទាំងពីរ ខ្ញុំគ្មានសិទ្ធិអីចូលទៅពាក់ព័ន្ធនោះទេ។ ពេលនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារង់ចាំស្តាប់ការបកស្រាយរបស់ប្អូនPat ថាវានាងគិតអ្វី ធ្វើអ្វី ហើយកន្លងមកជួបបញ្ហាអ្វីខ្លះនៅក្នុងចិត្ត។ ខ្ញុំជឿថាPatជាមនុស្សច្បាស់លាស់នូវរាល់ទង្វើ ដែលខ្លួនឯងបានធ្វើ តាំងពីស្គាល់គ្នាមកខ្ញុំ មិនដែលឃើញប្អូននិយាយកុហក ឬប្រើអារម្មណ៍ឆេវឆាវមកសម្រេចចិត្តលើរឿងអ្វីមួយនោះទេ។ ខ្ញុំជឿថាអ្វីដែលប្អូនបាននិយាយ គឺប្អូនបានគិតច្បាស់លាស់ហើយ គ្រាន់តែកន្លងមកប្អូននៅស្ងៀម និងមិនមានឱកាសនិយាយរឿងនៅក្នុងចិត្តតែប៉ុណ្ណោះ ទាំងដែលមហាជនកាត់ក្តី លើសពីអ្វីដែលប្អូនបានធ្វើទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយសូមរង់ចាំការបកស្រាយពីPat និងជួយផ្តល់កម្លាំងចិត្តដល់នាងផង។ ហើយរឿង​ មួយទៀត ខ្ញុំជាមនុស្សច្បាស់លាស់ បើមិនទាន់ដាច់ស្រេចខ្ញុំមិនទៅពាក់ព័ន្ធទេ»។

យ៉ាងណាមិញ ក្រោយពីបានអានសេចក្តីរៀបរាប់របស់លោកNote រួចមក អ្នកគាំទ្រនឹងរង់ចាំស្តាប់ការបកស្រាយរបស់Pat ថែមទៀត ដើម្បីឲ្យដឹងកាន់តែច្បាស់ថា មកពីមូលហេតុអ្វីបានជាពួកគេសម្រេចចិត្តបែកគ្នា ទាំងដែលមានអនុស្សាវរីយ៍ល្អៗជាមួយគ្នារយៈពេលជិត៣ឆ្នាំកន្លងមកនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Pech និង Patricia
Pech និង Patricia
Pech និង Patricia
Pech និង Patricia
Pech និង Patricia
Pech និង Patricia
លោក Note Vises
លោក Note Vises
លោក Note Vises
លោក Note Vises
Note និង Patricia
Note និង Patricia
សំណេរដែលលោកNoteបានផុស
សំណេរដែលលោកNoteបានផុស
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T