លឿនពេកហើយ!! Ronaldo បង្ហើបប្រាប់ពេលដែលខ្លួននឹងចូលនិវត្តន៍

//s5.kh1.co/44/445fb9a6313ff691d9d0abd649308f1a8b19ac13.jpg
កីទ្បា

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ កីឡាករ Cristiano Ronaldo បានបង្ហើបប្រាប់ថាគេអាចនឹងព្យួរស្បែកជើងដើរចេញពីអាជីពជាកីឡាករបាល់ទាត់នៅដំណាច់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo 
  កីឡាករ Cristiano Ronaldo 

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះទើបតែចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយសេះបង្កង់ Juventus កាលពីរដូវក្ដៅរដូវកាលមុន ជាមួយនឹងទំហំទឹកប្រាក់ ១០០លានផោន។ លើសពីនេះទៅទៀតនោះ ម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះក៏បានជួយឲ្យ Juventus ឈ្នះពាន Serie A ៨រដូវកាលជាប់គ្នាកាលពីរដូវកាលមុនផងដែរ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Ronaldo បានទម្លាយឲ្យដឹងថាខ្លួនអាចនឹងចូលនិវត្តន៍នៅចប់រដូវកាលនេះ ស្របពេលដែលអ្នកគាំទ្រជាច្រើនចង់ឲ្យគេបន្តបង្ហាញខ្លួននៅលើទីលានរយៈពេលយូរទៅមុខទៀត។ ឆ្លើយសំណួរក្នុងទូរទស្សន៍មួយជុំវិញការចូលនិវត្តន៍ពីអាជីពបាល់ទាត់ Ronaldo លើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំមិនបានគិតអំពីរឿងនេះនោះទេ។ ប្រហែលជាខ្ញុំអាចបញ្ចប់អាជីពរបស់ខ្ញុំនៅឆ្នាំក្រោយ…..ប៉ុន្តែខ្ញុំអាចនៅលេងបានដល់អាយុ ៤០ ឬ ៤១ឆ្នាំ។

  កីឡាករ Cristiano Ronaldo 
  កីឡាករ Cristiano Ronaldo 

គួរបញ្ជាក់ផងដែរថា បើទោះបីជាមានវ័យច្រើនតែពិតមែន ប៉ុន្តែកាលពីរដូវកាលមុន Ronaldo បានរកគ្រាប់បាល់ច្រើនជាងគេឲ្យ Juventus ពោលគឺរហូតដល់ ២១គ្រាប់ឯណោះ៕ 

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភព៖ Mirror

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T