Grab បញ្ចុះតម្លៃគោល សម្រាប់តុកតុក​ក្នុងយុទ្ធនាការថ្មី!

//s4.kh1.co/0c/0cbda43fab4c72052956cece7c0f5cf19eb78803.jpg
បច្ចេកវិទ្យា

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Grab កម្ពុជាបានប្រកាសនៅថ្ងៃនេះថា ក្រុម​ហ៊ុនបានបញ្ចុះតម្លៃគោលរាល់ការជិះតុកតុកនៅក្នុងទីក្រុងភ្នំពេញ ដោយមានគោលបំណងផ្ដល់ជូន​សេវាដ៏​ល្អបំផុតជាមួយនឹងតម្លៃសមរម្យ​សម្រាប់អ្នកដំណើររបស់ខ្លួន ក៏ដូច​ជា​ធានាថា ប្រាក់ចំណូលរបស់ដៃគូបើកបរនៅ​អាចរក្សាដដែល ឬមានការកើនឡើង​។​ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Grab 
 Grab 

ជាមួយនឹងយុទ្ធនាការថ្មីនេះ តម្លៃគោលជា​អប្បបរមាសម្រាប់ការកក់តុកតុក តាមរយៈកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃរបស់ Grab នឹងត្រូវបានចុះតម្លៃពី ៣.០០០ រៀល មក​នៅ​ត្រឹម ២.៥០០ រៀល ហើយតម្លៃក្នុងគីឡូបន្ទាប់គឺនៅរក្សាដដែល ដែលក្នុងមួយគីឡូម៉ែត្រគឺ ១.០០០ រៀល។

 Grab 
 Grab 

Grab បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​នេះ (ចាប់​ពី​ពេល​នេះរហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា) ក្រុមហ៊ុន​នឹង​​​បញ្ចុះ​កម្រៃ​ជើង​សារ​ពី​ ១៥% មក​នៅ​ត្រឹម​តែ ៥% ប៉ុណ្ណោះ​។ Grab ក៏បានបន្ថែម​ទៀត​ថា ជា​មួយ​នឹង​ការ​ផ្តល់​ជូន​ដ៏ពិសេស​នេះ Grab ​មាន​បំណង​ក្នុង​ការ​ផ្តល់​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត ​ទៅលើ​​ជម្រើស​នៃ​សេវា​​ដឹកជញ្ជូន​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដោយ​មិនមាន​ប៉ះ​ពាល់​ដល់​ដៃគូ​បើក​បរ​របស់​ខ្លួន​។

 Grab 
 Grab 

ស្រប​ពេល​ដែល Grab បានឈានចូលដល់ឆ្នាំទី២ នៃប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីដាក់ឲ្យដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១៧ មក ក្រុមហ៊ុនតែងតែធ្វើការវាយតម្លៃ និងធ្វើការវិវត្តន៍លើគំរូតម្លៃរបស់ខ្លួនជានិច្ច ដើម្បីធានាថាក្រុមហ៊ុនពិតជាបានផ្តល់តម្លៃដ៏​សមរម្យបំផុតនៅក្នុងទីផ្សារ​ដែលមាន​ការ​ប្រកួតប្រជែងមួយនេះ។        

 Grab 
 Grab 

ក្រៅពីការផ្ដល់តម្លៃសមរម្យឈាន​មុខ​គេ​ក្នុងទីផ្សារ Grab ក៏បានផ្តល់សេវា​ដល់អ្នកដំណើរ និងដៃគូបើកបរផងដែរ ជាមួយនឹងមុខងារថ្មីៗបំផុតនៅក្នុងកម្មវិធី ដោយផ្តោតទៅលើភាពងាយស្រួល សុវត្ថិភាពសម្រាប់អ្នកដំណើរ និងដៃគូបើកបរ។ ជាមួយនេះផងដែរ Grab ក៏បានផ្តល់ឲ្យ​ដៃគូបើកបរ​នូវអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជួយឲ្យ​ពួកគាត់ប្រកបការងារកាន់តែមានប្រសិទ្ធភាព និងផលិតភាពការងារផងដែរ​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T