ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ GANZBERG កំពុងតែរៀបចំនូវព្រឹត្តិការចុះកិច្ចព្រមព្រៀង ជាដៃគូសហការជាផ្លូវការ រវាងស្រាបៀរ GANZBERG ជាមួយក្លឹបកាំភ្លើងធំ Arsenal ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងជាកិត្តិយសមកពី Arsenal ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឱ្យពិសេសនោះគឺ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំនូវលិខិតអញ្ជើញដ៏កាលីបទាន់សម័យមួយ ដែលមានការច្នៃម៉ូតឡើងយ៉ាងពិសេសតែម្តង ដើម្បីអញ្ជើញភ្ញៀវកិត្តិយសរបស់ខ្លួនមកចូលរួមនៅក្នុងកម្មវិធីនេះ។
ជាក់ស្តែងគេឃើញនៅលើរូបភាពធៀបអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះ ក៏បានរំលេចជាមួយនឹងពណ៌ យ៉ាងស្រស់ឆើតឆាយ លាយមាស អបជាមួយនឹងស្លាកសញ្ញា តំណាងក្រុមហ៊ុនធំៗទាំងពីរយ៉ាងច្បាស់គួរឱ្យទាក់ភ្នែក ព្រមទាំងអមជាមួយនឹងពាក្យថា «អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងស្រាបៀរ GANZBERG ជាដៃគូផ្លូវការក្លឹបកាំភ្លើងធំ Arsenal» ទៀតផង។
ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាតាមរយៈ ការនាំយកវីរបុរសបាល់ទាត់របស់ក្លឹបបាល់ទាត់ Arsenal មកធ្វើការផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករកម្ពុជា។
GANZBERG ជាស្រាបៀរកម្រិតពិភពលោកផលិតឡើងដោយជនជាតិអាល្លឺម៉ង់ កំពុងទទួលបានភាពជោគជ័យយ៉ាងធំធេងលើទីផ្សារនាពេលបច្ចុប្បន្ននេះមិនត្រឹមតែប៉ុណ្ណោះស្រាបៀរ GANZBERG បានសាងកំណត់ត្រាថ្មីយ៉ាងអស្ចារ្យបំផុត ដែលបានឈ្នះដាយមាសបីឆ្នាំផ្ទួនៗ 2017 2018 2019 ពីស្ថាប័នកំពូល Monde Selection ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលក្លឹបឈ្នះបានពានធំៗជាច្រើននៅទ្វីបអឺរ៉ុបដែលមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ពាសពេញពិភពលោក៕