Berbatov ទស្សន៍ទាយថា Man UTD គ្មានលទ្ធភាពធ្វើរឿងនេះផ្គាប់ចិត្តអ្នកគាំទ្របានទេ

//s6.kh1.co/51/51a438630256f22a4c231ba54e58609421cab3f8.png
កីទ្បា

 ២១-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អតីតកំពូលខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Dimitar Berbatov ជឿថាបិសាចក្រហមនឹងមិនបានកៅអីក្នុងការទៅលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Berbatov បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា Man City ជាអ្នកគ្រងជើងឯកម្ដងទៀត ហើយបន្ទាប់មកគឺ Liverpool ពួកគេគឺជាក្រុមកំពូលទាំងពីរ។ បន្ទាប់មកខ្ញុំគិតថា Spurs និង Chelsea ខ្ញុំរើសយក Chelsea ព្រោះខ្ញុំបានឃើញក្រោមការដឹកនាំរបស់ Frank Lampard ហើយខ្ញុំចូលចិត្តទស្សនៈរបស់គាត់។ ហើយបន្ទាប់មកទៀតនោះគឺ Arsenal និង Man United នេះឯង។”

  កីឡាករ Dimitar Berbatov
  កីឡាករ Dimitar Berbatov

សូមបញ្ជាក់ផងដែរថា Berbatov ធ្លាប់លេងឲ្យ Manchester United រយៈពេល ៤រដូវកាលពោលគឺចាប់ពីឆ្នាំ ២០០៨ ដល់ ២០១២ អំឡុងពេលក្រោមការដឹកនាំរបស់លោក Sir Alex Ferguson៕

ប្រភព៖ Sportbible

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T