កុំភ្លេចចូលរួមគាំទ្រ និងទស្សនាដោយសេរី នៅថ្ងៃពិព័រណ៍អលង្ការ និងសហគ្រិនស្ត្រីកម្ពុជា~អន្តរជាតិដ៏ធំប្រចាំឆ្នាំ២០១៩នេះ! (មានវីដេអូ)

//s6.kh1.co/81/81a172c493fa6c5d8db8f10a7c850e9fde5815c0.jpg
សង្គម

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម បានផ្ដល់ឱកាសដល់ស្រ្តីកម្ពុជាក្លាយជាសហគ្រិនដ៏ឆ្នើម ដែលស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក និងលើកស្ទួយកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយទើបសមាគមសហគ្រិនស្រ្តីកម្ពុជា និងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានគំនិតផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ២០១៩ នេះ ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ស្រ្តីកម្ពុជា និងគ្រឿងអលង្ការ គឺ «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ»។ 

ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ
ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ

ទស្សនាវីដេអូខ្លះៗទាក់ទងនឹង «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ»៖

គោលបំណងសំខាន់ក្នុងកម្មវិធីពិព័រណ៍ដ៏ធំលក្ខណៈជាតិ និងអន្តរជាតិនេះ ផ្ដោតលើចំណុច ៧ សំខាន់ៗគឺ ៖

១. ជម្រុញ និងលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម
២. ផ្ដល់ភាពអង់អាចដល់ស្រ្តីក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ
៣. ផ្ដល់ឱកាសដល់ស្រ្តីកម្ពុជាបង្ហាញពីសមត្ថភាព លទ្ធភាព និងសក្តានុពលរបស់ខ្លួន
៤. ប្រមូលផ្ដុំផលិផលកែច្នៃ ទំនិញ និងសេវាកម្មផ្សេងៗដែលមានស្រ្តីជាសហគ្រិន
៥. បង្កើតបណ្ដាញពាណិជ្ជកម្មយ៉ាងទូលំទូលាយជាមួយវិនិយោគក្នុងប្រទេស និងអន្តរជាតិ
៦. បង្ហាញពីសាមគ្គីភាពក្នុងពាណិជ្ជកម្មសហគ្រិនស្រ្តី
៧. ប្រមូលផ្តុំភាគីដែលពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្ម កែច្នៃត្បូង​​ និងគ្រឿងអល្លង្ការមានតម្លៃជាច្រើន

ទស្សនាវីដេអូខ្លះៗទាក់ទងនឹង «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ»៖

ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍នេះមាន ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីអន្តរជាតិ ដែលក្នុងនោះរួមមាន ៖

១. ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល៖ 
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកិច្ចការនារី
- ក្រសួងព័ត៌មាន
- សាលារាជធានីភ្នំពេញ
២. វិស័យឯកជន៖
- សហគ្រាសខ្នាតតូច និងមធ្យមគ្រប់វិស័យ ដែលមានស្រ្តីជាសហគ្រិន
- ផលិតផល ឬសេវាកម្មដែលផលិតដោយស្រ្តី
- ក្រុមហ៊ុនសហគ្រាសតូចធំ ដែលដឹកនាំដោយស្រ្តី
៣. ដៃគូអភិវឌ្ឍន៍
- CIPE
- TI
៤. ភាគីអន្តរជាតិ
- ដៃគូវិនិយោគ / ប្រតិភូពាណិជ្ជកម្មអន្តរជាតិ
- ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ 

ទស្សនាវីដេអូខ្លះៗទាក់ទងនឹង «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ»៖

ក្នុងឱកាស «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ» ខាងមុខនេះផងដែរ សមាគមទាំងពីរ គឺសហគ្រិនស្រ្តីកម្ពុជា និងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានកិត្តិយសសូមអញ្ជើញសហគ្រាសខ្នាតតូច និងមធ្យមគ្រប់វិស័យ ដែលមានស្រ្តីជាសហគ្រិន, ផលិតផល ឬសេវាកម្មដែលផលិតឬផ្តល់ដោយស្រ្តី, ក្រុមហ៊ុនសហគ្រាសតូចធំ ដែលដឹកនាំដោយស្រ្តី, ពាណិជ្ជករនិងវិយោគិនគ្រឿងអលង្ការ អ្នកកែច្នៃនិងផ្គត់ផ្គង់គ្រឿងអលង្ការ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែសង្វាក់ផលិតកម្មគ្រឿងអលង្ការ អញ្ជើញចូលរួមកុំបីខកខាន។ 

ទស្សនាវីដេអូខ្លះៗទាក់ទងនឹង «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ»៖

សូមកុំភ្លេចចូលរួមគាំទ្រ និងទស្សនាដោយសេរីក្នុងកម្មវិធី «ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា~អន្តរជាតិ» ដែលប្រារព្ធឡើងនៅថ្ងៃទី ២៣, ២៤, ២៥, ២៦ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងកោះពេជ្រ អគារ A, B, C និងអ្នកចូលរួមទាំងអស់មានឱកាសទទួលបានការផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ពេជ្រ និងត្បូងមានតម្លៃ រួមទាំងផលិតផលជាច្រើនមុខទៀត ដែលផ្តល់ដោយសហគ្រិនស្រ្តី និងការបញ្ចុះតម្លៃទំនិញ ជាពិសេសជាមួយគុណភាពទំនិញល្អ និងមានស្តង់ដារត្រឹមត្រូវ៕ 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T