អ្នកណាមើលដឹងថាអាយុ៥០ឆ្នាំ បើJennifer Lopez ស្លៀកឈុតកីឡា រាងនៅតែស្អាតកប់បែបនេះ!

//s5.kh1.co/de/defab6410f0024032e6317967a7791ea0afc195e.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ តារាចម្រៀងស្រីលំដាប់ពិភពលោកJennifer Lopez ឬគ្រប់គ្នាតែងតែហៅនាងថា J.Lo ត្រូវមហាជនទទួលស្គាល់ថាជាតារាស្រីសាច់ចាំ ព្រោះសម្រស់និងរូបរាងរបស់នាងនៅតែស្រស់ស្អាតក្មេងជាងវ័យជានិច្ច បើទោះជាពេលនេះJ.Lo ចូលវ័យ៥០ឆ្នាំហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះនាងបានបង្ហាញខ្លួននៅទីសាធារណៈ ជាមួយគូដណ្តឹងនិងកូនស្រីរបស់ខ្លួន នៅក្នុងឈុតកីឡារឹបរាងពណ៌ស ដែលបានបង្ហាញពីរូបរាងដ៏រឹងមាំរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរគ្រប់គ្នា។

ដោយឡែកបើនិយាយពីវិធីសាស្រ្តថែរក្សាសម្រស់របស់តារាស្រីរូបនេះវិញ ឃើញថាប្រសិនបើប្រិយមិត្តបានដានតាមគណនីអ៊ីនស្តារក្រាមរបស់J.Lo ប្រាកដជាដឹងហើយថានាងតែងតែធ្វើលំហាត់ប្រាណជាប្រចាំ។

ទៀតសោតការហាត់ប្រាណ ក៏ជាកត្តាមួយដែលជួយឲ្យសម្រស់នៅស្អាតក្មេងជាងវ័យផងដែរ។ ជាពិសេសថែមទាំងជួយឲ្យមានសុខភាពល្អ និងរូបរាងកាយរឹងមាំទៀតផង។ ដូច្នេះយើងគ្រប់គ្នាគួរគប្បីឆ្លៀតពេលធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ឲ្យបាន៣ដងក្នុងមួយសប្តាហ៍៕

សូមទស្សនារូបភាពខាងក្រោម៖ 

J.Lo
J.Lo
J.Lo
J.Lo
J.Lo
J.Lo
J.Lo
J.Lo
J.Lo
J.Lo
J.Lo និងកូនស្រី
J.Lo និងកូនស្រី
J.Lo ជាមួយកូនស្រី និងគូដណ្តឹង 
J.Lo ជាមួយកូនស្រី និងគូដណ្តឹង 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T