ក្មេងប្រុស១៤ឆ្នាំម្នាក់នោមអត់ចេញបីថ្ងៃ ក្រោយសម្រេចកាមដោយយកម្ជុល៩សង់ទីម៉ែត្ររុកចូលប្រដាប់ភេទ

//s4.kh1.co/92/9207fc9b4495a06048bf156160f7a335d565c629.jpg
សង្គម

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាហ្វ្រិក៖ ក្មេងប្រុសជនជាតិអាហ្វ្រិក អាយុ១៤ឆ្នាំម្នាក់ត្រូវបានទទួលការវះកាត់ជាបន្ទាន់ ក្រោយពីយកម្ជុលប្រវែង៩សង់ទីម៉េត្ររុកចូលប្រដាប់ភេទ បណ្ដាលឲ្យនោមអត់ចេញបីថ្ងៃ និងឈឺចុកចាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ (មិនបានបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងទីក្រុង Tunis ប្រទេសអាហ្វ្រិក។ ដំបូង ក្មេងប្រុសនោះមិនហ៊ានប្រាប់ឪពុកម្ដាយឡើយ ដោយទ្រាំនឹងការឈឺចាប់និងនោមអត់ចេញរយៈបីថ្ងៃមក ទើបសម្រេចចិត្តប្រាប់ឪពុកម្ដាយថាខ្លួនបានសម្រេចកាមដោយយកម្ជុល៩សង់ទីមែត្ររុកចូលប្រដាប់ភេទ។ ក្មេងប្រុសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ La Rabta។ គ្រូពេទ្យបានយកកន្ត្រៃដើម្បីរុកទាញម្ចុលចេញដែលនៅក្នុងបង្ហូរនោម ប៉ុន្ដែមិនបានជោគជ័យឡើយ។ ម្ចុលនោះបានរុញចូលជ្រៅទៅៗ ធ្វើឲ្យគ្រូពេទ្យមិនអាចមើលឃើញ។

ម្ចុលក្នុងបង្ហូរនោម
ម្ចុលក្នុងបង្ហូរនោម

ក្រោយពីថត X-ray ទើបបានបង្ហាញឲ្យឃើញថា ម្ជុលនោះមានជម្រៅ៥សង់ទីម៉ែត្រឆ្ងាយពីបង្ហូរនោម។ ការវះកាត់ជាបន្ទាន់ត្រូវបានដឹកនាំដោយលោកវេជ្ជបណ្ឌិត Selim Zagahbib។ បន្ទាប់ពីទទួលការវះកាត់រួចមក ក្មេងប្រុសនោះបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ដោយសម្រាកនៅមន្ទីរពេទ្យត្រឹមតែមួយថ្ងៃប៉ុណ្ណោះ និងមិនមានផលប៉ះពាល់អ្វីឡើយ។

ជម្រៅរបស់ម្ចុល
ជម្រៅរបស់ម្ចុល

យ៉ាងណាមិញ ក្មេងប្រុសនោះស្ថិតនៅក្រោមការតាមដានរបស់គ្រូពេទ្យ ដូច្នេះត្រូវមកមន្ទីរពេទ្យដើម្បីពិនិត្យនាថ្ងៃខាងមុខទៀត៕

ម្ចុលក្រោយពីវះកាត់យកចេញ
ម្ចុលក្រោយពីវះកាត់យកចេញ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T