គីម ចាន់ឌី​​ ហែកស្បែកមុខប្តីថា តែងតែស្រវឹង ហើយតេទៅញ៉ែស្រីរាប់មិនអស់

//s6.kh1.co/22/229533040bd4ed272489f329490a9439489942df.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលនេះ គ្រប់បណ្តាញគេហទំព័រមិនថាក្នុង និងក្រៅប្រទេស បានចុះផ្សាយរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងការលែងលះគ្នារវាងប្តីប្រពន្ធតារាសម្តែងកូរ៉េដ៏ល្បីគឺនាង Goo Hye Sun ហៅ គីម ចាន់ឌី និងស្វាមីលោក Ahn Jae Hyun។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងនោះដែរ នាង Goo Hye Sun ក៏បានបង្ហាញការប្រឹក្សាររវាងនាងជាមួយ មេធាវី ដែលរូបនាងចង់បញ្ជាក់ឲ្យមហាជនដឹងថា នាងមិនទាន់បានសម្រេចយល់ព្រមក្នុងការលែងលះ ដូចដែលអ្វីដែលប្តី និងផលិតកម្មរបស់នាង បាននិយាយកន្លងមកនោះទេ។

ក្នុងនោះដែរ មេធាវីរបស់នាង Goo Hye Sun បានបង្ហាញបែបនេះថា៖   

“រយៈពេលកន្លងមកនេះ នាង Goo Hye Sun តែងតែនៅក្រោមសម្ពាធនិងស្រ្តេសជាខ្លាំង នៅពេលដែលប្តីរបស់ខ្លួនចាប់ផ្តើមធុញ និងអស់ចិត្តពីនាង។ លោក Ahn Jae Hyun មានការប្រែប្រួលចិត្ត មិនស្រលាញ់នាងដូចមុន ហើយលោកបានបំផ្លាញសេចក្តីទុកចិត្តរបស់នាង ក្រោយពីនាងឃើញលោក តែងតែតេទៅញ៉ែស្រីរាប់មិនអស់ គ្រប់ពេលលោកស្រវឹង ដែលទាំងនេះជាហេតុធ្វើឲ្យនាងចង់លែងលះ ក៏ប៉ុន្តែ Goo Hye Sun បានបញ្ជាក់ថា រូបនាងមិនទាន់បានសម្រេចលើកិច្ចព្រមព្រៀងលែងលះណាមួយ ដូចដែលប្តីរបស់នាង និងផលិតកម្មបាននិយាយនោះឡើយ”។

នាង Goo Hye Sun បានបញ្ជាក់បន្ថែមថា៖

“នាងនឹងមិនអាចបន្តនៅក្រោមផលិតកម្ម HB Entertainment បានតទៅទៀតនោះទេ ព្រោះពួកគេបានបំផ្លាញសេចក្តីទុកចិត្តនាង ដោយពួកគេបានចូលរួមជាឯកតោភាគី នៅក្នុងជីវិតឯកជនរបស់តារារបស់ពួកគេ។ ហើយនាងក៏សង្ឃឹមថា កិច្ចសន្យារបស់នាងនិងក្រុមហ៊ុននឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ​ ហើយបើសិនជាផលិតកម្មមិនព្រមផ្តាច់កុងត្រានោះទេ ពួកយើងគ្មានជម្រើសអ្វីក្រៅពី ចាត់ការតាមវិធានការតាមផ្លូវច្បាប់នោះទេ”។

ទោះជាយ៉ាងណាក្តី រឿងរ៉ាវនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងស្រឡាំងកាំងមែនទែន ព្រោះមិននឹកស្មានថា លោក Ahn Jae Hyun ហ៊ានធ្វើបែបនេះ ដាក់ប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួនបែបនេះទេ។ ចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងប្តីប្រពន្ធមួយគូនេះបន្ត មហាជន និងអ្នកគាំទ្រមានតែរង់ចាំមើលតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Goo Hye Sun និងស្វាមី
Goo Hye Sun និងស្វាមី
Goo Hye Sun និងស្វាមី
Goo Hye Sun និងស្វាមី
Goo Hye Sun និងស្វាមី
Goo Hye Sun និងស្វាមី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T