ក្រុមហ៊ុនទេសចរណ៍អង្គរខាម ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងរៀបចំកម្មវិធី «បោះតង់ជុំមិត្ត» នៅសណ្ឋាគារ Mudrin Hotel នៅថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ! (មានវីដេអូ)

//s4.kh1.co/f6/f649e0e2682d2f2b781eef9a3d07ec97dcdb9e44.jpg
សង្គម

 ២១-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនទេសចរណ៍អង្គរខាម ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងរៀបចំកម្មវិធី «បោះតង់ជុំមិត្ត» នៅសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់ប្រទេសកូរ៉េ ដែលជាការផ្តួចផ្តើមឡើងរបស់អ្នកស្រី សុផាត មករា នាយិកាក្រុមហ៊ុនទេសចរណ៍អង្គរខាមផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកស្រី សុផាត មករា
  អ្នកស្រី សុផាត មករា
កម្មវិធី «បោះតង់ជុំមិត្ត»
កម្មវិធី «បោះតង់ជុំមិត្ត»

ដោយកម្មវិធី «បោះតង់ជុំមិត្ត» នេះនឹងមានរៀបចំនូវកម្មវិធីពិសេសៗផ្តល់ជូនដល់អ្នកចូលរួមដូចជា៖

- ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ
- ចូលរួមសកម្មភាពបោះតង់
- ពិសាអាហារមិត្តភាពជុំគ្នា
- ការបញ្ចេញសមត្ថភាពរបស់សិក្ខាកាម នៅពេលយប់
- ល្បងចំណេះដឹង ការសម្តែង ការលេងល្បែងកម្សាន្ត និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាច្រើនទៀត។

សកម្មភាពបោះតង់ជុំមិត្ត
សកម្មភាពបោះតង់ជុំមិត្ត

សម្រាប់គោលបំណងក្នុងការរៀបចំកម្មវិធី «បោះតង់ជុំមិត្ត» នេះដែរគឺ៖
- ដើម្បីបង្កើនទំនាក់ទំនង និងមិត្តភាពឱ្យបងប្អូនមានការផ្លាស់ប្តូរ និងទទួលបទពិសោធន៍ថ្មី
- បង្កើនការអភិវឌ្ឍន៍សមត្ថភាពក្នុងភាពជាអ្នកដឹកនាំ និងស្នាក់នៅក្នុងតង់ដែលមកពីតំបន់ផ្សេងគ្នា
- ផ្លាស់ប្តូរបរិយាកាស​ថ្មីដល់បងប្អូននៅប្រទេសកូរ៉េខាងត្បូង (កម្មវិធីបោះតង់ជុំមិត្ត)
- បង្កើនឱ្យមានការសហការគ្នា ស្រលាញ់គ្នា​ និង​ការចែករំលែកជាមួយគ្នាទៅវិញទៅមក
- ជាពិសេសក៏មានការចែករំលែកពីវាគ្មិនល្បីៗ ដែលអញ្ជើញមកពីប្រទេសកម្ពុជាដូចជា លោកគ្រូ ឡាយ ឈុន គ្រូបណ្តុះបណ្តាលជាន់ខ្ពស់នៃ HEDC អន្តរជាតិ និងលោកគ្រូ ព្រាប កុល ​អគ្គរាជទួតសន្តិភាព ហើយក៏មានការសម្តែង និងការបញ្ចេញសមត្ថភាពរបស់សិក្ខាកាមផងដែរ។

សកម្មភាពបោះតង់ជុំមិត្ត
សកម្មភាពបោះតង់ជុំមិត្ត

សម្រាប់ការចុះឈ្មោះចូលរួមនឹងមានផ្តល់ជូនដូចជា​៖

- ជូនអាវយឺតដ៏ស្រស់ស្អាត១
- កាតសមាជិកបោះតង់
- វិញ្ញាបនបត្របញ្ជាក់ការចូលរួម
- កាបូបដ៏ស្រស់ស្អាតពីក្រុមហ៊ុនទេសចរណ៍អង្គរខាម
- វគ្គក្រោយនឹងទទួលបានការបញ្ចុះតម្លៃ ២០% ផងដែរ។

គួរបញ្ជាក់ថា៖ តម្លៃសំបុត្រចូលរួម 150.000 វ៉ុន/នាក់ និងមានបញ្ចុះតម្លៃពិសេសមកនៅសល់ត្រឹមតែ 112.900/នាក់ប៉ុណ្ណោះ។ ទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 098 380 838 ឬ 010 2498 6022 / 010 5934 8272 / 010 2130 8971។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ដល់ត្រឹមថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ!! ដូច្នេះសូមរួសរាន់ទាំងអស់គ្នា កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតឱ្យសោះ៕

កម្មវិធីបោះតង់ជុំមិត្ត
កម្មវិធីបោះតង់ជុំមិត្ត
ទីតាំងសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់
ទីតាំងសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់
ទីតាំងសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់
ទីតាំងសណ្ឋាគារ Mudrin Hotel លំដាប់ផ្កាយ ៥ តំបន់ឆ្នេរសមុទ្រថេឆន់
ទីតាំងសណ្ឋាគារ Mudrin Hotel 
ទីតាំងសណ្ឋាគារ Mudrin Hotel 
សិក្ខាកាមដែលធ្លាប់បានចូលរួម
សិក្ខាកាមដែលធ្លាប់បានចូលរួម
សិក្ខាកាមដែលធ្លាប់បានចូលរួម
សិក្ខាកាមដែលធ្លាប់បានចូលរួម
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T