ហាមមិនស្ដាប់! បុគ្គលិកនៅស្ថានីយ៍ប្រេងឥន្ធនៈយកបំពង់ពន្លត់អគ្គីភ័យបាញ់ជោគខ្លួនបុរសម្នាក់ (មានវីដេអូ)

//s5.kh1.co/18/18a77eb74cddff9a5adf2d0d18b482878ba0d77d.jpg
សង្គម

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ក្រោយពីហាមបុរសម្នាក់ជាច្រើនដងមិនឲ្យជក់បារី បុគ្គលិកនៅស្ថានីយ៍ប្រេងឥន្ធនៈទ្រាំមិនបាន ក៏យកបំពង់ពន្លត់អគ្គីភ័យបាញ់ជោគពេញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះ បុរសឈ្មោះ លី អាយុ៦៦ឆ្នាំ មានសភាពស្រវឹងស្រាបានជិះរ៉ឺម៉កមកទិញប្រេង នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ក្នុងខេត្ត Hubei ប្រទេសចិន។ ប៉ុន្ដែបុគ្គលិកនៅស្ថានីយ៍ប្រេងឥន្ធនៈបដិសេធមិនព្រមលក់ឲ្យ ដោយសារលោកលី មិនមានអត្តសញ្ញាណប័ណ្ណសម្រាប់ទិញ។ អត្តសញ្ញាណប័ណ្ណ ត្រូវបានទាមទារសម្រាប់ការទិញប្រេង នៅស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅក្នុងប្រទេសចិន។

ក្រោយមក​ លោកលី មិនព្រមចាកចេញ និងអង្គុយលើរ៉ឺម៉កជក់បារីធ្វើព្រងើយ។ ស្ត្រីជាបុគ្គលិកនៅទីនោះបានហាមលោកលីឲ្យឈប់ជក់បារីជាច្រើនដង ប៉ុន្ដែគាត់មិនស្ដាប់ ស្រាប់តែនាងទ្រាំមិនបាន ស្ទុះទៅយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ជោគពេញខ្លួនលោកលី។

ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ
ទិដ្ឋភាពកើតហេតុ

យ៉ាងណាមិញ ក្រោយពីកើតហេតុការណ៍នេះមក លោកលីត្រូវបានប៉ូលិសចាប់ខ្លួនពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៣៧ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T