អាយដល មានសាច់ទៀតហើយ! CL ឡើងគីឡូជាថ្មី ពេលបង្ហាញខ្លួន ជាសាធារណៈដំបូង ក្នុងខែនេះ

//s6.kh1.co/b0/b00a75715524b2d836bb3cea309f949e6d7e8b07.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង៖ ក្នុង​ពេល​ថ្មី​ៗ​នេះCL បាន​បង្ហាញវត្តមាននៅSJ KUNST HALLE ​ដើម្បី ចួលរួម​ក្នុងកម្ម​វិធី​​ សម្ពោធ​​របស់​ផលិត​ផល​គ្រឿង​សម្អាងមួយ ​ដែល​ក្នុ​ងកម្ម​វិធី​នោះ​ក៏​មានតារា​ល្បី​ៗ ​ជា​ច្រើន​ទៀត​ចូល​រួម​ ដូច​ជា Ezra Miller  Kim Na Young  Park Jae Min ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតី​ត​ប្រធាន​ក្រុម​នៃ​ក្រុម​2NE1 រូប​នេះ​ក៏​បាន​បង្ហោះ​រូប​របស់​ខ្លួន​ ក្នុង​គរណី​Instagram ដែលចង់​​​បញ្ជាក់​ឲ្យ​អ្នក​គាំ​ទ្រ​ដឹង​ថា មួយ​រយៈពេលដែល​នាង​បាត់សិល្បៈនេះ ​គឺ​នាង​មាន​សុភាព​ល្អ​នោះ​ទេ ក៏​ប៉ុន្តែ​តារាច្រៀង​រូប​នេះ បាន​ធ្វើ​ឲ្យអ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ ជា​មួយ​រូប​រាង​របស់នាង​យ៉ាង​ខ្លាំង​។ ពោល​គឺក្នុង​រូប​ដែល​CL បាន​បង្ហោះ​នោះ​គេ​ឃើញ​ថា ​នាង​មាន​ការ​ឡើង​ទម្ងន់ឡើង​វិញ​ជា​ថ្មី​​​។​

ស្រប​ពេល​នោះ​ក៏​មាន ​អ្នក​ចូល​ទៅ​បញ្ចេញ​មតិរិះគន់ ​ដល់​ការ​ឡើង​គីឡូ​របស់​CL ​ថា៖

“ខ្ញុំ​ពិត​ជា​ឆ្ងល់​ខ្លាំង​ណាស់​ថា ​ហេតុ​អ្វី​បាន​ជានាង​ស្រក ​គីឡូ​លឿន​យ៉ាង​នេះ​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​គឺ​មក​ពី​កាមេរ៉ាជួយនោះ​ទេ។ - នាង​មើល​ទៅ​នៅ​ តែ​អាក្រក់​បើ​ទោះ​ជា ​មាន​ការ​Make Up ហើយក៏​ដោយ។-ជា​ម្ចាស់​ក្សត្រី ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ lol។ ក៏​ប៉ុន្តែ​ នាង​បាន​ខិត​ខំប្រឹង​ប្រែង ​ខ្លាំង​ណាស់​នៅ​ខាង​ក្រៅ​ប្រទេស ​គឺ​ព្យាយាម​បង្កើត​មិត្ត​ ក៏​ដូច​ជា​បណ្តាញឲ្យ​បាន​ច្រើន ក៏​ប៉ុន្តែ​ចុង​ក្រោយ ​នាងដូច​ជា​មិន​ទទួល​បាន ​លទ្ធផល​អ្វីធំដុំ​នោះ​ទេ។ តើនាង​នឹង​ធ្វើយ៉ាង​ណា​នៅ​ការ​ឡើង​គីឡូ​បែប​នេះ?​​”

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ ​អ្នក​គាំ​ទ្របាន​ចូល​ទៅ លើក​ទឹក​ចិត្តដល់​​CL រួម​ទាំង​បាន​ចូល​ទៅការពារ​នាង​ ពី​អ្នកដែល​ស្អប់នាង​ទាំង​នោះថា៖

“នាង​ក៏​ជា​មនុស្ស​ដូច​តែគ្នា​ដែរ ហើយ​គីឡូ​របស់នាង​ឡើង ​ក៏​ព្រោះ​តែភាព​ធុញ​ថប់​ ឬបញ្ហា​ផ្សេង​នោះទេ។ ខ្វល់​តែគីឡូ​របស់​អ្នក​ទៅ​-នាង​បាន​ឡើង​ទម្ងន់​មែន ​តែ​នាង​នៅ​តែមើល​ទៅ ​គួរ​ឲ្យ​ស្រលាញ់​ដដែល​។ ខ្ញុំ​ចូល​ចិត្ត​eyeliner របស់នាង​។- បង​ស្រីCL ល្អបំផុត-ខ្ញុំ​ចង់​ឃើញ​អ្នក​ឈរ នៅ​លើ​ឆាក​ម្ត​ង​ទៀត​CL។”

ជាក់​ស្តែង​បើ​ទោះជាCL ឡើង​គីឡូយ៉ាង​ណា​ក៏​ដោយ ​ក៏​CL នៅ​តែ​អ្នក​គ្រប់​គ្នា​គិត​ថា​ជា​ម្ចាស់ក្សត្រីនៃ​​ការ​រ៉េប​យ៉ាង​មាន​ឥទ្ធិពល រួម​ទាំងសមត្ថភាពសម្លេង​យ៉ាង​ល្អ នៅក្នុង​​ការ​ច្រៀង​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុងតែ​រង់​ចាំ​ ​ការ​វិល​ត្រឡប់មក​វិញ ​ជា​ថ្មី​​របស់​CL ផងដែរ៕​

រូប​CL ពី​មុន
រូប​CL ពី​មុន
រូប​CL ពី​មុន
រូប​CL ពី​មុន
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
រូប​ពេល​ដែល​CL ឡើង​គូឡូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T