លោកសង្ឃថៃ ៣អង្គ ល្បីឈ្មោះពេញអ៊ីនធើណេត ក្រោយលេងហ្គេមឈ្នះ ក្លាយជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិក

//s6.kh1.co/e7/e7f7ed2a479f0d2c48c81fbdce54819a063ce59e.jpg
កីទ្បា

 ២១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ផ្ទុះការភ្ញាក់ផ្អើល និងល្បីពេញអ៊ីនធើណេត ទាក់ទិនទៅនឹងលោកសង្ឃថៃ ៣អង្គ ក្រោយលេងហ្គេមឈ្នះ ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះ មានក្រុមកីឡាអេឡិចត្រូនិក ឬ Esport ដែលជាក្រុមលោកសង្ឃមកពីសាលាសង្ឃ Balee Sathit Suksa ក្នុងប្រទេសថៃ បានចូលរួមការប្រកួតកីឡាអេឡិចត្រូនិក ហើយព្រះតេគុណទាំង ៣អង្គនេះបានយកឈ្នះការប្រកួតនេះ ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិកដ៏ល្បីមួយ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។

ប្រភពដដែលបានឱ្យដឹងថា លោកសង្ឃថៃ ៣អង្គនេះ រៀនធម៌តែ ២០ម៉ោងក្នុងមួយសប្តាហ៍ ហើយពេលទំនេរនៅសេសសល់ ព្រះតេជគុណក៏រៀនកុំព្យូទ័រ ហើយក៏ចាប់អារម្មណ៍កីឡាអេឡិចត្រូនិក ក៏សាកល្បងចូលរួមប្រកួតយកតែម្តង។

យ៉ាងណាមិញ ការប្រកួតកីឡាអេឡិចត្រូនិកនេះមានឈ្មោះថា KKU Nong Khai Fair 2019 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យ Khon Kaen ក្នុងប្រទេសថៃ។

ចំពោះអ្នករៀបចំកម្មវិធីនេះក៏បាននិយាយថា ពួកគេក៏មិននឹកស្មានសោះថា លោកសង្ឃ ៣អង្គនេះមានទេពកោសល្យខ្ពស់ក្នុងការលេងហ្គេម ក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិកបែបនេះនោះទេ។

ស្របពេលគ្នានេះដែរក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចូលរួមអបអរសាទរនូវជ័យជម្នះដែលលោកសង្ឃ ៣អង្គទទួលបាន ខណៈពេលដែលអ្នកខ្លះក៏បានធ្វើការរិះគន់ចំៗទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

ក្រុមលោកសង្ឃក្លាយទៅជាម្ចាស់ជើងឯកកីឡាអេឡិចត្រូនិក

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T