ក្ដៅៗ! ក្រុមជម្រើសជាតិប្រេស៊ីល នឹងប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិមួយក្នុងតំបន់អាស៊ាន

//s4.kh1.co/c4/c4a1604d560ff896366336b3ba42f6dbde9652c5.jpg
កីទ្បា

 ២១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អាស៊ីអាគ្នេយ៍៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលដែលជាម្ចាស់ជើងឯកពានរង្វាន់ Copa America 2019 អាចនឹងមកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបាល់ទាត់ថៃ ក្នុងពេលឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិរបស់ប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិប្រេស៊ីល

យោងតាមសារព័ត៌មាន Straints Times បានចុះផ្សាយថាក្រុមជម្រើសជាតិសាំបាប្រេស៊ីល នឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិថៃនៅអំឡុងខែតុលា។ បន្ថែមលើសពីនេះបើតាមប្រភពព័ត៌មានក្នុងប្រទេសសិង្ហបុរី ម្ចាស់ពាន FIFA World Cup ៥សម័យកាល ប្រេស៊ីល នឹងត្រូវជួបប្រកួតជាមួយម្ចាស់ពាន AFF Championships ៥សម័យកាល ថៃ នៅកីឡដ្ឋានជាតិ ក្នុងតំបន់ Kallang ប្រទេសសិង្ហបុរី។

ក្រុមជម្រើសជាតិថៃ
ក្រុមជម្រើសជាតិថៃ

យ៉ាងណាមិញ គម្រោងនេះកំពុងស្ថិតនៅក្រោមការពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធនៅឡើយ ទាំងសហព័ន្ធកីឡាបាល់ទាត់ថៃ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល និងសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ជុំវិញការប្រើប្រាស់ទីលាន។

គួរបញ្ជាក់ផងដែរថា សម្រាប់ពហុកីឡដ្ឋានជាតិរបស់សិង្ហបុរីនេះ ក៏ទើបតែទទួលការប្រកួត ២ប្រកួតនៃពានរង្វាន់ International Champions Cup កាលពីខែមុនដែរ គឺជំនួបដែល Inter Milan ឈ្នះ Man UTD ១-០ និងជំនួបដែល Spurs ផ្ដួល Juventus ៣-២៕

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T