ផ្អែមល្ហែមណាស់! ឱក សុគន្ធកញ្ញា ថតរូបជាមួយស្វាមី ពេលមានផ្ទៃពោះកូនដំបូង

//s5.kh1.co/49/4995f311625eb539641e3cc0a04a8635484b3f44.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ គ្រាន់តែរៀបការរួចភ្លាម មិនបង្អង់យូរ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ក៏ប្រញាប់យកបុត្រភ្លាមតែម្តង ដើម្បីបំពេញក្តីសុខសម្រាប់គ្រួសាររបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈកំពុងតែពពោះ កាលពីម្សិលមិញនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ លួចច្រណែនពីក្តីសុខនាង បន្ទាប់ពីឃើញហ្វេសប៊ុកផេកមួយបានបង្ហោះរូបរបស់តារាស្រីរូបនេះ និងស្វាមី ថតរូបយ៉ាងស្វីត ជាមួយកូនក្នុងផ្ទៃលើកដំបូង។

តួយ៉ាង សម្រាប់រូបប៉ុន្មានសន្លឹកដែលទើបតែបង្ហោះនេះដែរ បានធ្វើឲ្យអ្នកគាំទ្រលួចសរសើរថា កញ្ញា ឱក សុគន្ធកញ្ញា ពិតជាមានសុភមង្គលខ្លាំងមែនទែន ព្រោះចាប់តាំងពីរៀបការមកគេសង្កេតឃើញ នាងនិងស្វាមីតែងតែបង្ហាញភាពផ្អែមល្ហែមជានិច្ច។

ទោះជាយ៉ាងណាក្តី ក្រោយឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្រជាច្រើនពិតជាអន្ទះសារ ចង់ឲ្យដល់ថ្ងៃអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលបុត្រឆាប់ៗ ព្រោះគ្រប់គ្នាពិតជាចង់ឃើញមុខកូនរបស់អ្នកទាំងពីរ ថាគួរឲ្យស្រលាញ់បែបណាទៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភពរូបភាពហ្វេសប៊ុក៖ One Memory

សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T