ក្រសួងអប់រំ៖ សន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប កំពុងដឹកជញ្ជូនពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ

//s4.kh1.co/3e/3e6d2f506b207e49a4a9abd25ad5d42227deb2e6.jpg
សង្គម

 ២១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា តាំងពីព្រឹកព្រហាម ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទទូទាំងប្រទេស បានដឹកសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារ ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពីតាមបណ្តាខេត្តនានា មកមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ ទៅដោយជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបញ្ជាក់ថា លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវ ការរបស់ក្រសួងអប់រំ យុវជន និង កីឡា facebook.com/moeys.gov.kh។

https://s4.kh1.co/__image/w=650,h=488,q=100/cf/cffaa8f476252e036412eaeb65b74b9d62f946cb.jpg
https://s5.kh1.co/__image/w=650,h=488,q=100/1d/1dfd3f27c01ba6310932a53fbd643fbd009b75a9.jpg
https://s6.kh1.co/__image/w=650,h=488,q=100/5d/5defe02df43262dc252e9d79b8ad8343efef91c9.jpg
https://s4.kh1.co/__image/w=650,h=488,q=100/60/60b2199864da237a0c4d0879b7e2433840ad1533.jpg
https://s4.kh1.co/__image/w=600,h=350,q=100/3e/3e6d2f506b207e49a4a9abd25ad5d42227deb2e6.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T